ល្បែង(កន្ទុយលេខឆ្នោតយួន)ពេញនិយមរីកដូចផ្សិតក្នុងផ្សារភូពុយបែរជាលោក ពេជ្រ សារ៉ែន អធិការក្រុងមិនយកចិត្តទុកក្នុងដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាប!!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ល្បែង(កន្ទុយលេខឆ្នោតយួន)ពេញនិយមរីកដូចផ្សិតក្នុងផ្សារភូពុយបែរជាលោក ពេជ្រ សារ៉ែន អធិការក្រុងមិនយកចិត្តទុកក្នុងដឹកនាំមន្ត្រីក្រោមឱវាទចុះបង្ក្រាប!!!

ខេត្តបាត់ដំបង៖ផ្សាយចេញថ្ងៃទី១៦.១១.២០២២


តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អក្នុងមូលដ្ឋានក្រុងបាត់ដំបងបានឲ្យដឹងថា នៅកណ្តាលក្រុងបាត់ដំបងល្បែងឆ្នោតកន្ទុយលេខឆ្នោតយួននិងឆ្នោតស៊ីមកំពុងតែរីកដូចផ្សិតក្នុងផ្សារភូពុយ ស្ថិត សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាមិនមានវិធានការក្នុងការចុះបង្ក្រាប។


បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាប់ភ្នាក់ងារ(គេហទំព័រផល្លីញ៉ូវ)ប្រចាំការក្រុងបាត់ដំបងអោយដឹងថាមានថៅកែឬមេល្បែងសុីសង កន្ទុយលេខយួន ម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលមានឈ្មោះល្បីល្បាញប្រចាំខេត្តបាត់ដំបងបានប្រាប់ទៅកូនកញ្រែ្ចងកត់ឆ្នោតយួនជាច្រើននាក់របស់ខ្លួនថា ឲ្យកត់និងដើលក់ឆ្នោតម៉ាសេរីទៅសូមកុំខ្លាចព្រោះរូបគេមានខ្សែរធំណាស់គ្មានសមត្ថកិច្ចណាហ៊ានធ្វើអីរូបគេបានឡើយ ។មិនថាមានខ្នងឬខ្សែធំប៉ុណ្ណាទេ។ឲ្យតែល្បែងខុសច្បាប់ពលរដ្ឋសង្ឃឹមថាសមត្ថកិច្ចនិងយកចិត្តទុកបង្ក្រាបបាន។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗអង្គភាពយើងបានចុះទៅដល់ទីតាំងជាក់ស្ដែងពិតជាមានការកត់កន្ទុយលេខនិងពង្រាយកូនកញ្ជ្រែងពិតប្រាកដមែននិងបានផ្តិតរូបភាពចុះផ្សាយជាព័ត៌មានដើម្បីជូនដំណឹងទៅដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានឲ្យជ្រាប ចំណែកកូនកញ្រ្ចែងរបស់មេឆ្នោតដុះស្លែខាងលើ ក៏បានអួតអាងដូចមេគេថា គ្មាន នណាហ៊ានចាប់មេគេនោះទេព្រោះមេគេមានខ្សែរធំ ជាខ្នងបង្អែកចាំកាងនូវមុខរបរខុសច្បាប់នេះ ។

ពលរដ្ឋលើឡើងថាជុំវិញជាក់ស្ដែងនឹងការកត់កន្ទុយលេខឆ្នោតយួននិងឆ្នោតស៊ីមរីកដូចផ្សិតក្នុងផ្សារ{ភូពុយ}ក្នុងក្រុងបាត់ដំបងតើលោក ពេជ្រ សារ៉ែន អធិការក្រុងអាចមានសមត្ថភាពក្នុងការដឹកនាំកម្លាំងជំនាញប៉ុស្តិ៍នីមួយៗចុះពិនិត្យនិងធ្វើការបង្កើតបានទេ។ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋខ្ញុំមូលដ្ឋានថាមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធខ្ញុំមូលដ្ឋានទើបមេឆ្នោតទាំងនោះអាចឲ្យកូនកញ្ច្រែងរបស់ខ្លួនធ្វើព្យុះធ្វើភ្លៀងបានដោយសេរី??

ជាក់ស្តែងល្បែងស៊ីសង់ឆ្នោតយួននិងឆ្នោតស៊ីមឬកន្ទុយលេខគឺជាឃាតករដ៏ឈាមត្រជាក់អាចបង្វក់និងធ្វើឲ្យប្រជាពលរដ្ឋយើងរងគ្រោះដោយមិនដឹងខ្លួននិងកំពុងបង្ករបង្កើតបទល្មើសក្នុងមូលដ្ឋានដូចជាចោរលួចលួច-ចោរប្លន់-ចោរឆក់-ជាពិសេសហិង្សាក្នុងគ្រួសារ។

ពលរដ្ឋសង្ឃឹមថា លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបងនិងយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងឆ្នោតយួនឬកត់កន្ទុយលេខក្នុងចំណុចផ្សារភូពុយក៏ដូចក្នុងក្រុងបាត់ដំបងទាំងមូល ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ សង្ឃឹមថាលោកសងការខេត្តបាត់ដំបងនិងបង្ក្រាបបានចាក់ជាមិនខានដើម្បីសុវត្ថិភាពផ្ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។















No comments:

Post a Comment

Pages