ខេត្តបាត់ដំបង៖ផ្សាយចេញថ្ងៃទី១៦.១១.២០២២ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អក្នុងមូលដ្ឋានក្រុងបាត់ដំបងបានឲ្យដឹងថា ទីតាំងបើកកត់កន្ទុយលេខឆ្នោតវៀតណាម ដែលមានម្ចាស់ទីតាំងឈ្មោះ ស្រី អូន មានទីតាំងស្ថិតភូមិកម្មករ សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង បែរជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានហាក់បីដូចជាមិនមានវិធានការក្នុងការចុះបង្ក្រាប។
បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានបន្តប្រាប់ភ្នាក់ងារអង្គភាពគេហទំព័រផល្លីញូប្រចាំការក្រុងបាត់ដំបងអោយដឹងថាមេកត់ កន្ទុយលេខឆ្នោតយួន ដុះស្លែរប្រចាំភូមិកម្មករមានឈ្មោះ ស្រី អូន ដែលមានឈ្មោះល្បីល្បាញប្រចាំក្រុងបាត់ដំបង។
ហើយពលរដ្ឋរូបនោះបានលួចបន្តប្រាប់ថាមេកត់កន្ទុយលេខឈ្មោះ ស្រី អូន ម្នាក់នេះអាចកត់កន្ទុយលេខបានដោយរលូនដោយសារតែមានខ្នងបង្អែកដែលមានប្ដីឈ្មោះ វី ឡា ជាមន្ត្រីចំណុះនៃស្នងការដ្ឋានខេត្តបាត់ដំបង ទើបរូបខ្លួនមិនខ្លាចនឹងញញើតនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាសប្រាប់ដល់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់រាជធានីខេត្តឲ្យយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងឆ្នោតយួនដែលខុសច្បាប់ទូទាំងប្រទេស។
ខណៈដែលល្បែងស៊ីសងឆ្នោតយួនទូទាំងប្រទេសត្រូវបានបិទសឹងគ្រប់កន្លែងតែទីតាំងមួយកន្លែងនេះអាចបើកដំណើរការបានដោយសារតែខ្លួនមានខ្នងដែលមានប្ដីជាមន្ត្រីសមត្ថកិច្ចនៃចំណុះស្នងការដ្ឋានខេត្តបាត់ដំបងទើបខ្លួនអាចកត់ឆ្នោតបានដោយសេរី។
ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗអង្គភាពយើងបានចុះទៅដល់ទីតាំងជាក់ស្ដែងពិតជាមានការកត់កន្ទុយលេខពិតប្រាកដមែននិងបានផ្តិតរូបភាពចុះផ្សាយជាព័ត៌មានដើម្បីជូនដំណឹងទៅដល់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានឲ្យជ្រាប ចំណែកឯមេឆ្នោតដុះស្លែខាងលើ ក៏បានអួតអាងប្រាប់ទៅដល់អតិថិជនខ្លួនចាក់ទៅកុំខ្លាចគ្មានអ្នកណាហ៊ានចាប់ទេ។
ពលរដ្ឋលើឡើងថាជុំវិញជាក់ស្ដែងនឹងការកត់កន្ទុយលេខឆ្នោតយួនសង្ស័យតែលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងរវល់តែពាក់វ៉ែនតាខ្មៅទើបមើលបទល្មើសជាក់ស្ដែងក្នុងមូលដ្ឋានមិនឃើញ។ទៅធ្វើឱ្យល្បែងស៊ីសង់គាត់កន្ទុយលេខឆ្នោតយួនរីកដុះដាលពេញក្រុងបាត់ដំបងមិនថាក្នុងផ្សារភូពុយនិងផ្សារណាត់ឬតាមផ្ទះក៏អាចមានល្បែងកត់កន្ទុយលេខបានដែរ។
ពលរដ្ឋសំណូមពរលោក ពេជ្រ សារ៉ែន គួរតែដោះវ៉ែនតាខ្មៅរបស់លោកចេញដើម្បីសម្លឹងមើលឲ្យបានឆ្ងាយហើយយកចិត្តទុកដាក់ដឹកនាំកម្លាំងរបស់ខ្លួនក្នុងចុះបង្ក្រាប។
ជៀសវាងការរិះគន់ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានថាមានការបើកដៃពីសំណាក់មន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋានទើបមេកត់កន្ទុយលេខឆ្នោតយួនទាំងនោះអាចឲ្យកូនកញ្ច្រែងរបស់ខ្លួនធ្វើព្យុះធ្វើភ្លៀងបានដោយសេរី??
ពលរដ្ឋសង្ឃឹមថា លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបងនិងយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញចុះពិនិត្យស្រាវជ្រាវរកឈ្មោះវីឡាដែលជាមន្ត្រីសមត្ថកិច្ចក្នុងចំណុះនៃស្នងការដ្ឋានខេត្តបាត់ដំបងដើម្បីយកមកអនុវត្តច្បាប់និងធ្វើការបង្ក្រាបទីតាំងឆ្នោតយួនឬកត់កន្ទុយលេខក្នុងចំណុចផ្ទះ ស្រី អូន ដែលជាមេកត់កន្ទុយលេខដុះស្លែរ ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចក្រហោម ស ខេង ឧបមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ សង្ឃឹមថាលោកស្នងការខេត្តបាត់ដំបងនិងបង្ក្រាបបានចាក់ជាមិនខានដើម្បីសុវត្ថិភាពផ្ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
មានវីដេអូសូមទស្សនាដូចតទៅ
No comments:
Post a Comment