ខេត្តកំពង់ចាម: ទោះបីជាសម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាក្តី។
ថ្មីៗនេះបែរជាម្ចាស់ហាងកាហ្វេ០១កន្លែង កំពុងផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលហ៊ានបើកល្បែងស៊ីសង មាន់ជល់អនឡាញ បង្កប់ក្នុងហាងកាហ្វេ ស្ថិតនៅខាងត្បូង សាលាបឋមសិក្សាតាប៉ាង និងអនុវិទ្យាល័យតាប្រុក ភូមិតាប៉ាង០២ ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម។
កំពុងផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាលហ៊ានបើកល្បែងស៊ីសងបង្កប់ក្នុងហាងកាហ្វេ។បើកឲ្យពលរដ្ឋចូលលេងល្បែងសុីសងមាន់ជល់អនឡាញ និងល្បែងផ្សេងទៀត យ៉ាងគគ្រឹកគគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។
ជារៀងរាល់ថ្ងៃ គេសង្កេតឃើញ ក្រុមអ្នកលេងល្បែង នាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងហាងកាហ្វេខាងលើ រហូតអ្នកខ្លះចាញ់បោសគូទខោ។
យោងតាមសម្ដីបុរសម្នាក់ ជាអ្នកលេងល្បែងនៅទីតាំងខាងលើនេះ បានប្រាប់មកអង្គភាពសារព័ត៌មាន(ផល្លីញូវ)ថា ទីតាំងខាងលើនេះ ទើបតែបើកលេងបានរយៈជិតមួយខែប៉ុណ្ណោះ។
ពលរដ្ឋរស់នៅក្នុងឃុំតាប្រុក រិះគន់ថា ល្បែងជល់មាន់តាមអនឡាញ ភ្នាល់ដាក់ប្រាក់ ខាងលើនេះអាចដំណើរការបាននិងមានអ្នកលេងល្បែង ចូលលេងយ៉ាងពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងមានការបិទភ្នែក បិទត្រចៀក ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុកចំការលើ ដើម្បីចែកប្រយោជន៍គ្នាក៏ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។
ប្រភពខាងលើឲ្យដឹងថា ម្ចាស់បនល្បែងខាងលើអួតក្អេងក្អាងថា ទីតាំងលេងល្បែងរបស់ខ្លួនខាងលើ មានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាល កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីដ៏មានអំណាច ជាអ្នកចាំកាងចាំការពារ។ពលរដ្ឋក្នុងឃុំតាប្រុក
គាត់មានចម្ងល់នៅក្នុងចិត្តថា<<បទបញ្ជារបស់រាជរដ្ឋាភិបាល ឱ្យអាជ្ញាធរគ្រប់បណ្ដាខេត្តនិងរាជធានី ត្រូវទប់ស្កាត់បង្ក្រាបល្បែងស៊ីសង គ្រប់ទម្រង់ ប្រហែលជាអស់សុពលភាព ឬក៏អាជ្ញាធរក្នុងមូលដ្ឋានមិនយកចិត្តទុកដាក់អនុវត្តតាម?
ពាក់ព័ន្ធនឹងផ្ទះលក់កាហ្វេបង្កប់ល្បែងសុីសង ខាងលើ លោកប៉ែន ទៀងចំរើន អធិការស្រុកចំការលើ បានថ្លែងមកកាន់អង្គភាពសារព័ត៌មាន ថា<<លោកមិនបានដឹងនោះទេ ចាំលោកឱ្យកម្លាំងចុះទៅត្រួតពិនិត្យមើល>>។
ទោះយ៉ាងណាក៏ដោយពលរដ្ឋនិងមហាជន ស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធខេត្តកំពង់ចាម គួរតែចាត់វិធានការចុះពិនិត្យទប់ស្កាត់ និងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងលើផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជារដល់អាជ្ញាធរ ទូរទាំងប្រទេស អោយបិតល្បែងសុីសង៕
No comments:
Post a Comment