ខេត្តកំពង់ចាម ៖ ក្រោយរាជរដ្ឋាភិបាលដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លុបបំបាត់រាល់ល្បែ.ងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែ.ងតាមប្រព័ន្ធអនឡាញនៅទូទាំងប្រទេសកន្លងមកនោះ ងាកមកមើលខេត្តកំពង់ចាមវិញ ពិសេសនៅស្រុកចំការលើ គឺកំពុងដំណើរការលេងភ្នាល់រាល់ថ្ងៃតាមទីតាំងជាច្រើននៅលើអាយផេត និងឡែបថបតូចៗ ផ្ទុយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ។
មិនបាត់នោះទេ កំពុងតែរីកដុះដាលខ្លាំងណាស់កក្នុង ស្រុកចំការលើ ខេត្តកំពង់ចាម នូវវង់ល្បែ.ងស៊ីសង ដូចជាឡូតូអនឡាញ និងជល់មាន់អនឡាញ ដែលដើមឡើយដាក់បញ្ចាំងភ្នាល់តាមទូរទស្សន៍ធំៗ ខណៈពេលនេះលេចចេញល្បែ.ងភ្នាល់ទាំងនេះលើអាយផេត និងឡែបថបតូចៗទៅវិញ ។
ជាក់ស្ដែងនារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមការងារសារព័ត៌មាន(ផល្លីញូវ)បានចុះផ្ដិតយករូបភាព បានចំនួន០២ទីតាំង ដែលទីតាំងទី០១ស្ថិតនៅ ភូមិតាប៉ាង០២ ឃុំតាប្រុក ទីតាំងទី០២ ស្ថិតនៅ ភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចំការលើ។
យោងតាមប្រភព ពីបុរសម្នាក់ ដែលអះអាងថាខ្លួនជាអ្នកមើលការខុសត្រូវចំពោះទីតាំងបនល្បែងទាំងនេះ បានប្រាប់មកអង្គភាពសារព័ត៌មាន(ផល្លីញូវ) ថាខ្លួនគ្រាន់តែជាអ្នកមើលការខុសត្រូវបនល្បែងទាំងនេះ ឱ្យមេខ្លាតែប៉ុណ្ណោះ។
ពលរដ្ឋនិងជាមហាជន សម្ដែងការហួសចិត្ត ដោយមានចម្ងល់ថា
តើមេខ្លាជានរណា បានជាមានឥទ្ធិពល ហ៊ានដើរបង្កើតល្បែងស៊ីសងមាន់ជល់អនឡាញ ជាច្រើនតាមបណ្ដាស្រុក ក្នុងខេត្តកំពង់ចាម យ៉ាងអាណាធិបតេយ្យដូច្នេះ ដោយមិនខ្លាចញញើត និងច្បាប់បន្តិចណាសោះ?
ពាក់ព័ន្ធនឹងបញ្ហាល្បែងស៊ីសងខាងលើនេះ លោកប៉ែន ទៀងចំរើន អធិការស្រុកចំការលើ ថ្លែងថាលោកពុំទាន់បានដឹងរឿងនេះនៅឡើយទេ និងស្នើសុំឱ្យអ្នកសារព័ត៌មានជួយផ្ដល់រូបភាពនិងទីតាំងផង។
បញ្ហាទាំងនេះ វាពិតណាស់និងបង្កអសន្តិសុខក្នុងសង្គម អំពើហិ.ង្សាក្នុងគ្រួសារ ចោរកម្ម ដោយពលរដ្ឋមើលឃើញថា អាជ្ញាធរមិនបានយកចិត្តទុកដាក់ទប់ស្កាត់តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្តនោះទេ ។
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលេខបន្តបន្ទាប់
No comments:
Post a Comment