សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ហាងកាហ្វេនៅក្នុងខណ្ឌច្បារអំពៅយីហោទី.ទី cafe Ti Ti ដែលស្ថិតនៅក្នុងសង្កាត់ព្រែកប្រាសូមលោកអធិការខណ្ឌច្បារអំពៅជួយឱ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យមើលផង!!!

ដោយ :www.phally-news.com


ភ្នំពេញ៖ផ្សាយចេញថ្ងៃទី១៥.១២.២០២២ ទីតាំងភ្នាល់ជល់មាន់តាមអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេរយីហោ ទី-ទី cafe Ti Ti នៅមាត់ទន្លេរបណ្ដោយផ្លូវ ៣៦៩ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ កំពុងលួចលាក់បើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅចុះពិនិត្យផង។
តាមសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់អង្គភាពឲ្យដឹងថាមានទីតាំងល្បែងបើកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេដែលមានយីហោ ទី-ទី cafe Ti Ti កំពុងបើកដំណើរការជារៀងរាល់ថ្ងៃ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានការបើកលេងពិតប្រាកដមែន។ក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយជាដំណឹងជូនដល់អាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់។។

ពលរដ្ឋក្នុងមូលដ្ឋានសំណូមពរលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅជួយចាត់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាបផង។ដើម្បីចូលរួមបញ្ជាអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើម។

សង្ឃឹមថាអាជ្ញាធរពាក់ព័ន្ធក្នុងខណ្ឌច្បារអំពៅនិងយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនបានចាកចេញរំខាន។

No comments