រថយន្តដឹកថ្មធុនធ្ងន់បើកបរលឿនត្រូវរថភ្លើងដឹកប្រេងបុកប៉ះពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងារជើងទាំងពីរគ្រឿង
ខេត្តបាត់ដំបង! គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថភ្លើងដឹកប្រេងសាំងបុកប៉ះជាមួយរថយន្តធុនធ្ងន់ដឹកថ្មពេញទំហឹងបណ្តាលអោយក្រឡាប់ផ្ងារជើងទាំងពីរគ្រឿង។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៧.ខែមករា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថភ្លើងដឹកសាទែនប្រេងមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីត្បូងទៅជើង( ភ្នំពេញ មក បាត់ដំបង) លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនធ្ងន់ដឹកថ្មពណ៌ខៀវ ម៉ាក HYUNDAI មួយគ្រឿងគ្មានផ្លាកលេខ បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត បើទោះបីជារថភ្លើងស៊ីផ្លេ ក៏ដូចជាមន្ត្រីសែបរថភ្លើងឈរស្ទាក់យ៉ាងណាក្តី តែខាងតៃកុងរថយន្តមិនបានអង្អង់ទេ ទើបបណ្តាលអោយរថភ្លើងបុកពេញទំហឹងក្រឡាប់ផ្ងារជើងទាំងពីរគ្រឿងតែម្តង តែមិនបណ្តាលអោយមានរងការគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សឡើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។
No comments:
Post a Comment