នារសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមទទួល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មកដល់កម្ពុជាវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋម៉ាល់ឌីវ។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅសាធារណរដ្ឋម៉ាល់ឌីវ ត្រូវបានទទួលស្វាគមន៍ដោយមានការរៀបចំពិធីនៅរដ្ឋធានីម៉ាល។ ជាមួយគ្នានេះ ឯកឧត្តម ប្រធានាធិបតី អ៉ីប្រាហ៊ីម ម៉ូហាមេដ សូលី និងសម្តេចតេជោ នាយករដ្ឋមន្រ្តី បានជួបប្រជុំផ្លូវការ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ក្នុងបរិយាកាសប្រកបដោយភាពកក់ក្តៅ ស្និទ្ធស្នាល និងមិត្តភាព។
សូមរម្លឹកដែរថា នេះជាដំណើរបំពេញទស្សនកិច្ចជាលើកដំបូង សម្រាប់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅលើប្រទេសដែនកោះហ៊ុំព័ទ្ធដោយសមុទ្រ ដ៏ស្រស់ត្រកាលមួយនេះ បន្ទាប់ពីកម្ពុជា និងម៉ាល់ឌីវ ភ្ជាប់ទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៩៥៕
No comments:
Post a Comment