គ្រួសារសពចំនួន០៣នាក់ក្នុងហេតុការណ៍អគ្គីភ័យឆេះអាគារកាស៊ីណូហ្គ្រេនដាយមិន ទទួលអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ!!! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

គ្រួសារសពចំនួន០៣នាក់ក្នុងហេតុការណ៍អគ្គីភ័យឆេះអាគារកាស៊ីណូហ្គ្រេនដាយមិន ទទួលអំណោយដ៏ថ្លៃថ្លារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ!!!


ខេត្តបន្ទាយមានជ័យ៖នៅរសៀលថ្ងៃ ច័ន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២០២៣ ត្រូវនឹងថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៦និង៣០នាទី លោក វរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត តំណាងឲ្យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ  ឡេាះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំង  ព្រមទាំងអាជ្ញាធរភូមិ និងកំលាំងប្រជាការពារ ចុះសួរសុខទុក្ខដល់ក្រុមគ្រួសារដែលបានបាត់ខ្លួន ចំនួន០៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យឆេះអាគារកាស៊ីណូហ្គ្រេនដាយមិន កាល២៨ ខែ ធ្នូ ឆ្នាំ២០២៣ ។


អំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ទោ ស្នងការខេត្ត ជូនដល់គ្រួសារសពក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០kg ម៉ី ២ កេស ទឹកត្រី១ យួរ ត្រីខ ០១យួរ ទឹកសុទ្ធ ០៥យួរ  និងថវិកា ២០០,០០០ រៀល ។

ក្នុងឱកាសនោះដែលលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃដ្ឋានក្រុងប៉ោយប៉ែតបានពាំនាំប្រសាសន៍ផ្តែផ្ដាំពីលោកឧត្តមសេនីយ៍ទោស្នងការខេត្តសូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពដែលបានបាត់បង់សមាជិករបស់ខ្លួនក្នុងឧបហេតុអគ្គីភ័យឆាប់ឆេះអាគារកាស៊ីណូហ្គ្រេនដាយមិន សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់គ្នាទៅកាន់សុគតិភព។















No comments:

Post a Comment

Pages