ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ៥៦ នាទី នៅចំណុចឆ្នេរអូរត្រេះ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក ចៀក ថានិន នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តព្រះសីហនុ ចុះអនុវត្តដីកាបញ្ជាអោយចូលខ្លួន លេខ ១៦ ដបខ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣របស់លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដែលពាក់ព័ន្ធនឹងករណី ដេីមបណ្តឹងឈ្មោះ គា សុខនាង បានប្តឹងទៅលេីជនសង្ស័យថា បានយករថយន្ដរបស់ដេីមបណ្តឹងទៅដាក់បញ្ចាំ និង បានគម្រាមសម្លាប់ដេីមបណ្តឹង ដែលប្រព្រឹត្តនៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៣ ។
ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងយេីងបានធ្វេីការនាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ បាន ង៉ា (ឈ្មោះក្លែង ស៊ុន វិច្ឆិកា) ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៤២ ក្រុម០២ ភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
បច្ចុប្បន្នជនសង្ស័យខាងលើបានបញ្ចូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី។
No comments:
Post a Comment