សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

មន្ត្រីគយខេត្តកណ្ដាលនិងបក្សពួក ដាក់កុងត្រូលជជុះ យកលុយពីក្រុមអាជីវករដឹកទំនិញនិងបន្លែផ្លែឈើពីប្រទេសវៀតណាមចូលមកកម្ពុជា!!!

ដោយ :www.phally-news.com


កណ្តាល៖ក្រុមអាជីវករ អ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម ចូលមកកម្ពុជា បានត្អូញត្អែរគ្រប់ៗគ្នាថាពួកគាត់ រកប្រាក់ចំណេញតិចហើយត្រូវចំណាយលុយបង់ឲ្យមន្ត្រីគយថែមទៀតផង។លោក អន ស៊ីនួន ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកណ្ដាល បង្កើតស្នាក់ការ(កុងត្រូលជជុះ)គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិសាស្ត្រខេត្តកណ្ដាល!។កម្លាំង ដែលជាដៃជើងរបស់គាត់ ឱ្យចាំដេញតាមនិងកាក់ស្ទាក់រថយន្តដើម្បីទារយកលុយចូលហោប៉ាវយ៉ាងពេញបន្ទុក!។ដោយពុំមាន ចេញវិក្កយបត្រឬចុងសន្លឹក បង់ពន្ធចូលរដ្ឋអ្វីទេ?ពោលគឺចាំយកលុយស្រស់ៗតែម្ដង ក្រោមហេតុផល”ត្រួតពិនិត្យឯកសារពន្ធ”!។ជាក់ស្ដែងៈលោក អន ស៊ីនួន ដាក់ស្នាក់ការជាច្រើនមកហើយនៅផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ ទល់មុខវត្តគង្គាស្ទឹង។
ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ចេញពីវៀតណាម ចូលភ្នំពេញដើម្បីចែកចាយ។ក្នុងនោះលោក អន ស៊ីនួន បានដាក់ស្នាក់ការកុងត្រូលជជុះនៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល! ។សម្រាប់ចាំស្ទាក់ដេញយកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលភ្នំពេញ ដែលបើកលើផ្លូវជាតិលេខ៨.!។ប្រភពពីក្រុមអាជីវករបានឲ្យដឹងថារថយន្តសាំយ៉ុង គឺត្រូវបានដៃជើងរបស់លោក អន ស៊ីនួន ដែលមានស្នាក់ការ នៅផ្លូវជាតិលេខ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល កំណត់យកលុយចំនួន ១៥០.០០០រៀល ក្នុង១ជើងជាកំហិត!។

អាជីវករម្នាក់ដែលដឹកទំនិញរៀង រាល់ថ្ងៃបានប្រើរថយន្តចំណុះ៥តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមានស្នាក់ការត្រង់ចំណុចខាងលើ កំណត់យកក្នុង១ជើង ១០០.០០០រៀល យ៉ាងទៀងទាត់!។រីឯរថយន្តដឹកផ្លែឈើ ដោយមិនមានបង្កប់ទំនិញ ក្នុង១ជើងបង់អស់៧០.០០០រៀល ជាកំហិត?។រថយន្ត(វេអង)ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោក អន ស៊ីនួន ក្នុង១ជើង២០.០០០រៀលផងដែរ។

ក្រុមអាជីវករ បានបញ្ជាក់ដូចៗគ្នាថាៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីទេ..! ។ដោយជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាងលើ ហៅដេញស្ទាក់ចាប់រថយន្ត ពិនិត្យឯកសារពន្ធ រួចកំណត់ឱ្យបង់លុយចូលហោប៉ាវតែម្ដង! ។ក្រោយដេញស្ទាក់ជាច្រើនលើកហើយនោះ ឥឡូវគ្មាននរណាម្នាក់ ហ៊ានរំលងទេ.!។ពោលគឺឱ្យតែបើករថយន្ត មកដល់ស្នាក់ការ(កុងត្រូលជជុះ)នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយគ្រប់ៗគ្នា៕
ប្រភពពី:ដើមរាំង 

ទំនាក់ទំនងព័ត៌មាន 095441817

No comments