ពិតជាមានខ្នងធំមែន! បនល្បែងភ្នាល់ចាក់បាល់ បៀរការ៉ាត់ យីហោ កាសា (CASA) អាជ្ញាធរខណ្ឌដូនពេញ បង្ក្រាបបានមួយដង្ហើមចង្រិត ចាប់ផ្ដើមដំណើរការវិញហើយ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ពិតជាមានខ្នងធំមែន! បនល្បែងភ្នាល់ចាក់បាល់ បៀរការ៉ាត់ យីហោ កាសា (CASA) អាជ្ញាធរខណ្ឌដូនពេញ បង្ក្រាបបានមួយដង្ហើមចង្រិត ចាប់ផ្ដើមដំណើរការវិញហើយ


ភ្នំពេញ៖ បនល្បែងស៊ីសងដុះស្លែរមួយកន្លែង ភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងៗទៀត យីហោ កាសា (CASA) ។ តាមបណ្តោយផ្លូវលេខ៤៧ ជាប់មន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ផ្តើមបើកដំណើរការវិញហើយ ក្រោយពីត្រូវបានអាជ្ញាធរ ខ័ណ្ឌដូនពេញ ធ្វើការបង្ក្រាប

មិនបានមួយដង្ហើមចង្រិតផង។ នេះបើយោងតាមប្រភព ដែលបណ្ដាញសារព័ត៌មាន  ទើបទទួលបាន

សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៣ លោកជា ខេមា អភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌដូនពេញ ចុះពិនិត្យជាក់ស្ដែង ណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំងបនល្បែងខាងលើ ហាមមិនឲ្យមាន បង្កប់ល្បែងស៊ីសង គ្រប់ប្រភេទ និងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្សនិងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្ត តាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមនីតិវិធីច្បាប់។
  ប៉ុន្តែស្រាប់តែថ្មីៗនេះ គេមើលឃើញថា បនល្បែងខាងលើនេះចាប់ផ្ដើមទទួលអតិថិជន ដែលជាអ្នកលេងល្បែងឡើងវិញ ។ទង្វើនេះបញ្ជាក់ឲ្យឃើញថា បនល្បែងខាងលើ គឺកំពុងតែផ្គើន និងសេចក្តីណែនាំរបស់ រដ្ឋបាលខណ្ឌដូនពេញ ឬអាចនិយាយថា បនល្បែងខាងលើមានខ្សែធំជាង អភិបាលខណ្ឌដូនពេញទៅទៀត។
ចំពោះបនល្បែងខាងលើនេះ គេឃើញមានអ្នកលេងល្បែង កំពុងតែប្រមូលផ្ដុំគ្នា មានស្រី មានប្រុស លេងយ៉ាងសប្បាយ ដោយមិនខ្វល់ខ្វាយខ្លាចសមត្ថកិច្ចបង្ក្រាបនោះទេ។
ព្រោះទីតាំងល្បែងខាងលើ មានការយាមកាម ពីក្រុមសន្តិសុខយកចិត្តទុកដាក់ ការពារសុវត្ថិភាពយ៉ាងខ្លាំង សូម្បីតែអ្នកទៅលេងប្លែកមុខ ក៏មានអ្នកតាមឃ្លាំមើល ខ្លាចក្រែងមានការលួចថតរូបទម្លាយចេញមកក្រៅ ធ្វើឲ្យបែកការពីកន្លែងលេងល្បែងស៊ីសងខាងក្នុងនោះ។

ប្រភពបញ្ជាក់ថា បនល្បែងខាងលើនេះ គេមានភ្នាល់ចាក់បាល់ បៀរការ៉ាត់ និងល្បែងផ្សេងទៀតជាច្រើន លេងភ្នាល់ប្រាក់ រាប់ម៉ឺន លានរៀល ក្នុងមួយថ្ងៃៗ។ បើតាមពិតទៅ ទីតាំងល្បែងទាំងនោះ ក៏គេឃើញមានសមត្ថកិច្ចចុះបង្ក្រាបម្ដងម្កាលដែរ ដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ បើតាមប្រភពខ្លះថា អាជ្ញាធរគេទុក្ខគ្រាន់ចិញ្ចឹមឆ្នាំងបាយ។
គួរបញ្ជាក់ថា ដើម្បីធានាឲ្យជនគ្រប់រូប និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ
<<ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព>>ចំនួន៧ចំណុច ដែលក្នុងនោះក៏រួមមានគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀនល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។

ទោះយ៉ាងណាក៏ដោយ មហាជននៅតែបន្តអំពាវនាវស្នើរសុំដល់ឯកឧត្តម
ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  មេត្តាចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងដុះស្លែរខាងលើនេះផង៕
ទំនាក់ទំនងផ្សាយព័ត៌មាន 095441817

No comments:

Post a Comment

Pages