ក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី សូមច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនថា «ជាទីតាំងលួចផលិតបារីក្លែងក្លាយ ពុំមានច្បាប់ត្រឹមត្រូវ គេចពន្ធ និងធ្វើឲ្យបាត់បង់ចំណូលរដ្ឋ» គឺជាព័ត៌មានមិនពិតនោះទេ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី សូមច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនថា «ជាទីតាំងលួចផលិតបារីក្លែងក្លាយ ពុំមានច្បាប់ត្រឹមត្រូវ គេចពន្ធ និងធ្វើឲ្យបាត់បង់ចំណូលរដ្ឋ» គឺជាព័ត៌មានមិនពិតនោះទេ


នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បន្ទាប់ពីបានឃើញបណ្ដាញសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយដោយដាក់ចំណងជើងថា «ទីតាំងផលិតបារីក្លែងក្លាយខុសច្បាប់ដ៏ធំ និងដុសស្លែមួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ពិតជាខ្សែធំមែន!» និង«ជាទីតាំងលួចផលិតបារីក្លែងក្លាយ ពុំមានច្បាប់ត្រឹមត្រូវ គេចពន្ធ និងធ្វើឲ្យបាត់បង់ចំណូលរដ្ឋ» ក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី ( LI NANA INTERNATIONAL TRADING CO., LTD) ដែលមានទីតាំងស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល សូមធ្វើការបំភ្លឺជម្រាបជូនដល់បណ្ដាញសារព័ត៌មាន និងសាធារណៈជនទាំងអស់ឲ្យបានជ្រាប់ថា ចំពោះការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានមួយចំនួនដែលមានចំណងជើងនិងខ្លឹមសារដូចខាងលើ គឺពុំបានឆ្លុះបញ្ចាំងពីការពិតនោះទេ។ ជាក់ស្តែងទីតាំងខាងលើគឺជាឃ្លាំងសម្រាប់រក្សាទុកថ្នាំជក់ជាវត្ថុធាតុដើមដែលក្រុមហ៊ុនបានប្រមូលទិញពីប្រជាពលរដ្ឋនៅឯខេត្តកំពង់ចាមនិងបានដឹកជញ្ជូនយកមកដើម្បីរក្សាទុកនៅក្នុងឃ្លាំងខាងលើតែប៉ុណ្ណោះ មិនមែនជាទីតាំងផលិតបារីក្លែងក្លាយដូចការចុះផ្សាយទាំងនោះទេ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មាន ពេញចិត្តមេឌា ទទួលបាននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។


ជាមួយនោះ ក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី សូមបញ្ជាក់ថា ចំពោះការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានថា «ទីតាំងផលិតបារីក្លែងក្លាយខុសច្បាប់ដ៏ធំ និងដុសស្លែមួយកន្លែងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ពិតជាខ្សែធំមែន!» និង«ជាទីតាំងលួចផលិតបារីក្លែងក្លាយ ពុំមានច្បាប់ត្រឹមត្រូវ គេចពន្ធ និងធ្វើឲ្យបាត់បង់ចំណូលរដ្ឋ» គឺជាការផ្សព្វផ្សាយព័ត៌មានបែបវាយប្រហារ បំផ្លើសពីការពិត និងគ្មានក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមជាអ្នកសារព័ត៌មាន និងបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងររបស់ក្រុមហ៊ុន ជាពិសេសបានធ្វើឲ្យមានការយល់ច្រឡំពីសាធារណៈជនមកលើក្រុមហ៊ុនទៀតផង។ ដូច្នេះ ក្រុមហ៊ុនសូមធ្វើការច្រានចោលនិងបដិសេធចោលទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់បណ្ដាញសារព័ត៌មានមួយចំនួនដែលមានចំណងជើងនិងខ្លឹមសារដូចខាងលើ។
បើតាមក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី បានលើកឡើងថា កម្ពុជាគឺជាប្រទេសកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សហើយក៏ជាប្រទេសសមាជិកអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោកហៅថា WHO ដែលបានទទួលនូវការអនុគ្រោះជាច្រើនពីសមាជិកភាពទាំងនេះ រួមមានប្រព័ន្ធ MFN និង GDP ព្រមទាំង AISP ពីអាស៊ាន និងបណ្ដាប្រទេសមួយចំនួនជាពិសេសសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប ចិន និងជប៉ុន។

តាំងពីឆ្នាំ២០១៥មក នៅក្នុងបណ្ដាប្រទេសអាស៊ានបានចូលជាតំបន់សេដ្ឋកិច្ចតែមួយដែលចូលរួមសេដ្ឋកិច្ច១០ប្រទេស ហើយមានអ្នកប្រើប្រាស់ចំនួន៦០០លាននាក់ នេះជាឱកាសរបស់វិនិយោគិនដែលនឹងត្រូវពិចារណារកមើលប្រទេសដែលមានភាពសមរម្យសម្រាប់ធ្វើការវិនិយោគ។

ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាក៏បានផ្ដល់ឱកាសជាច្រើនដល់ក្រុមហ៊ុនវិនិយោគបរទេសឲ្យមកវិនិយោគទុនលើវិស័យនេះ។ដូច្នេះហើយដែលជាការជំរុញឲ្យគម្រោងអាហរ័ណ នីហរ័ណ (ថ្នាំជក់) បានសម្រេចចិត្តធ្វើការវិនិយោគទុននៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងសម្រាប់បំពេញតម្រូវការនៃការប្រើប្រាស់ថ្នាំជក់នៅលើទីផ្សារក្រៅប្រទេស។ លើសពីនេះទៅទៀត ក្របខណ្ឌច្បាប់ពាក់ព័ន្ធនិងការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភាពអំណោយផលច្រើន និងមានស្ថេរភាពគួរឲ្យទុកចិត្តបាន ក្នុងនោះច្បាប់ស្ដីពីការវិនិយោគ ច្បាប់ការងារ ច្បាប់ក្រុមហ៊ុនឯកជន និងច្បាប់ពាក់ព័ន្ធ សុទ្ធតែផ្ដល់នៃការការពារដល់នូវប្រព្រឹត្តកម្មស្មើភាព និងផ្ដល់ការធានាគ្រប់គ្រាន់ចំពោះគ្រប់អ្នកវិនិយោគ ជាពិសេសកម្ពុជាក៏ជាប្រទេសដែលមានសក្ដានុពុល និងភាពអំណោយផលជាច្រើនដូចជាតម្លៃពលកម្មក្នុងស្រុកសមរម្យ និងជំនាញកម្មករអាចទទួលយកបាន។

ផ្ដើមចេញពីចំណុចទាំងអស់ខាងលើបានជំរុញឲ្យក្រុមហ៊ុនយើងខ្ញុំសម្រេចចិត្តបណ្ដាក់ទុនលើគម្រោង អាហរ័ណ នីហរ័ណ (ថ្នាំជក់) សម្រាប់ធ្វើការនាំចេញសំដៅឲ្យការនាំចេញផលិតផលពីប្រទេសកម្ពុជាប្រកបដោយគុណភាព និងអាចប្រកួតប្រជែងទៅទីផ្សារបរទេស ព្រមទាំងមានក្ដីសង្ឃឹមជឿជាក់ក្នុងចិត្តយ៉ាងមុតមាំថានឹងអាចបំពេញនូវតម្រូវការលើទីផ្សារបរទេស។

ផ្ដើមចេញពីស្ថានភាពដែលអនុគ្រោះខាងលើ បានជំរុញឲ្យក្រុមហ៊ុន លីណាណា អុិនធើណេសិនណល ត្រេឌីង ខូ អិលធីឌី ( LI NANA INTERNATIONAL TRADING CO., LTD) សម្រេចចិត្តវិនិយោគលើគម្រោងអាហរ័ណ នីហរ័ណ (ថ្នាំជក់) និងមានគោលបំណងអាចជួយទិញទិន្នផល ពីប្រជាពលរដ្ឋក៏ដូចជាផ្ដល់ការងារជូនប្រជាពលរដ្ឋខ្មែរដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ៕

No comments:

Post a Comment

Pages