ករណីឃាត់ខ្លួនផ្កាយ២ វ៉ាន់ កុសល តុលាការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ និងជំរិតយកប្រាក់! - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ករណីឃាត់ខ្លួនផ្កាយ២ វ៉ាន់ កុសល តុលាការចោទប្រកាន់ពីបទបង្ខាំងមនុស្សខុសច្បាប់ និងជំរិតយកប្រាក់!


ក្រោយការឃាត់ខ្លួនឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធានមន្ទីរប្រឆាំងគ្រឿងញៀន និងបក្ខពួក ពេលនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ និងធ្វើការស៊ើបសួរ ពាក់ព័ន្ធនឹងបទ បង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់)។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ផ្អែកតាមលទ្ធផល នៃការស៊ើបអង្កេត តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើក ការស៊ើបសួរ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ លេខ ៤៨២៩ អ.យ. ចុះថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយស្នើសុំចៅក្រមស៊ើបសួរ ដាក់ឲ្យស្ថិតនៅក្រោម ការពិនិត្យលើ៖ ១-ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ ៥៨ឆ្នាំ (ឃាត់ខ្លួន) ២-ឈ្មោះ ជួន លឹមហេង ភេទប្រុស អាយុ ៣១ឆ្នាំ (ឃាត់ខ្លួន) ៣-ឈ្មោះ អុន សំអូន ភេទប្រុស អាយុ ៤៤ឆ្នាំ (ឃាត់ខ្លួន) ៤-ឈ្មោះ នេត សុខុម ភេទប្រុស អាយុ ៤២ឆ្នាំ (ឃាត់ខ្លួន) ៥-ឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស អាយុ ៤៦ឆ្នាំ (ឃាត់ខ្លួន) ៦-ឈ្មោះ កែវ ខេន ភេទប្រុស អាយុ ៣៤ឆ្នាំ (គេចខ្លួន) ៧-ឈ្មោះ គង់ វីរៈជាតិ ភេទប្រុស (គេចខ្លួន) ៨-បក្ខពួក ពីបទចាប់ និងបង្ខាំង ដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយក ប្រាក់) ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បទល្មើសមាន បញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ២៥៤ កថាខណ្ឌទី១ ចំណុច៣ នៃក្រមព្រហ្មទណ្ឌ៕




No comments:

Post a Comment

Pages