សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ពលរដ្ឋស្នើអាជ្ញាធរខេត្តកណ្ដាល ជួយបង្ក្រាប ទីតាំងល្បែងភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី ក្នុងសង្កាត់ស្វាយរលំ…!ពលរដ្ឋស្នើអាជ្ញាធរខេត្តកណ្ដាល ជួយបង្ក្រាប ទីតាំងល្បែងភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី ក្នុងសង្កាត់ស្វាយរលំ…!

ដោយ :www.phally-news.com

 


ខេត្តកណ្តាល៖ ពលរដ្ឋក្នុងសង្កាត់ស្វាយរលំ លើកឡើងថា ទីតាំងល្បែងស៊ីសង ភ្នាល់ចាក់បាល់ និងហ្គេមបាញ់ត្រី ក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល កំពុងបើកដំណើរការលេង ភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់រយដុល្លារ និងសង្ស័យជាកន្លែងប្រើប្រាស់គ្រឿងញៀន មានទាំងក្មេង មានទាំងចាស់ បែរជាសមត្ថកិច្ចក្រុងតាខ្មៅទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។

បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍ ចៅសង្កាត់សវ្ាយរលំ នឹងលោកអធិការក្រុងតាខ្មៅស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរសុំ ឯកឧត្តម គង់ សោភ័ណអភិបាលខេត្ត និងលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ទេទើបអាចបង្ក្រាបបានមើលទៅ។

ពលរដ្ឋលើកឡើងទៀតថា ម្ចាស់ទីតាំងល្បែងខាងលើ នេះ បានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយមាន ចាំមើលផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។ទោះ 

យ៉ាងណាក៏ដោយ ពលរដ្ឋនៅតែទទូចស្នើរសុំអាជ្ញាធរខេត្តកណ្ដាល សុំមានវិធានការបង្ក្រាបទប់ស្កាត់ តាមផ្លូវច្បាប់ចំពោះទីតាំងល្បែងសុីសងខាងលើនេះផង៕



No comments