ការកាយយកអាចម៍ដីលក់នៅមាត់ទន្លេភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ម្ចាស់គ្រឿងចក្រថាគ្មានច្បាប់ទម្លាប់អ្វីទេ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ការកាយយកអាចម៍ដីលក់នៅមាត់ទន្លេភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ម្ចាស់គ្រឿងចក្រថាគ្មានច្បាប់ទម្លាប់អ្វីទេ


សកម្មភាពគ្រឿងចក្រកំពុងកាយដីចំណីមាត់ទន្លេ ស្ថិតមនៅចំណុចភូមិភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ម្ចាស់គ្រឿងចក្រថា គ្មានច្បាប់ទម្លាប់អ្វីទេ ដោយកាយយកអាចម៍ដីទៅលក់ដោយ មិនមានការសុំច្បាប់ពីស្ថាប័នជំនាញអ្វីឡើយ។ ម្ចាស់គ្រឿងចក្រ ដែលកំពុងធ្វើ សកម្ម ភាពនេះបាននិយាយថា គាត់បានកាយដីតាមបណ្ដោយចូលទៅមាត់ទន្លេជម្រៅជាង១០ ម៉ែត្រ ដើម្បីយកអាចម៍ដីទៅចាក់នៅទីផ្សេង។


សកម្មភាពបំពានច្បាប់នេះត្រូវគេរាយការណ៍ថា បានកើតឡើងកាលពីសប្ដាហ៍មុន និងបន្តមកដល់ថ្ងៃទី ៤ ខែមីនាឆ្នាំ២០២៤នេះ។ មន្ត្រីអាជ្ញាធរខណ្ឌជ្រោយចង្វារ និយាយថា មានការឃុបឃិតគ្នា រវាងម្ចាស់ដីជាមួយនឹងគ្រឿងចក្រ កកាយយកអាចម៍ដីទៅលក់ចែកលុយគ្នា។ វាជាការឃុបឃិត ដែលអាជ្ញាធរថ្នាក់ខណ្ឌមិនបានដឹងប៉ុន្តែទំនងជាសង្កាត់បានដឹងអំពីរឿងនេះដែរ។ ជាងនេះទៅទៀត ស្ថាប័នជំនាញដូចជា ខាងមន្ទីររ៉ែនិងថាមពលជាពិសេសខាងធនធានទឹក មិនបានជ្រាបអំពីបញ្ហានេះទេ។ នេះបើតាមមន្ត្រី ដែលបម្រើការងារនៅសាលាខណ្ឌជ្រោយចង្វាបានបង្ហើប។

បើតាមប្រភពពីអ្នកជិតខាងនៅភូមិនរះ សង្កាត់កោះដាច់បានឲ្យដឹងថា សកម្មភាពនៃការជីកកការយកអាចម៍ដីលក់នេះបានកើតឡើងដោយការរួមគំនិតគ្នា រវាងម្ចាស់គ្រឿងចក្រនិងម្ចាស់ដី ដែលមានបំណងយកអាចម៍ដីលក់ទៅឲ្យអ្នកផ្សេងផង និងចាក់ដីទប់កន្ទុយដីរបស់ខ្លួនផង។ ម្ចាស់គ្រឿងចក្រ ទទួលបានផលប្រយោជន៍ពីការលក់អាចម៍ដីទៅឲ្យអ្នកផ្សេង ហើយម្ចាស់ដីបានផលប្រយោជន៍ពីការចាក់ទុបដីរបស់ខ្លួន កុំឲ្យបាក់ធ្លាក់ចូលច្រាំងទន្លេ។ ប៉ុន្តែអ្វីដែលពួកគេ មានកំហុសគឺធ្វើដោយមិនបានសុំច្បាប់ទម្លាប់ឲ្យមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវមុននឹងជីកកកាយ។

ម្ចាស់គ្រឿងចក្រដែលមានឈ្មោះហោ និយាយថា ការជីកកកាយនោះមិនមានច្បាប់ទម្លាប់ទេ ។ ប៉ុន្តែគ្រាន់តែជាការយោគយល់ពីអាជ្ញាធរមូលដ្ឋាន។ លោកទទួល ស្គាល់ថា ការជីកកាយដីនេះ មិនបានសុំច្បាប់ទម្លាប់ពីស្ថាប័នជំនាញឡើយ។ ហើយអាជ្ញាធរមូលដ្ឋាន ក៏បានយល់យោគចំពោះករណីនេះដែរ។ ម្ចាស់គ្រឿងចក្រនេះបន្តថា មិនតែប៉ុណ្ណោះដំណើរការជឺកកកាយនេះ វាអាចនឹងពេញត្រឡប់មកវិញនៅឆ្នាំក្រោយ ដោយសារការហូរចូលល្បាប់។ ម្ចាស់គ្រឿងចាក់នេះទទួលស្គាល់ថា ការជីកកកាយដោយមានការសម្របសម្រួលនឹងយោគ យល់ពីអាជ្ញាធរ ។

សកម្មភាពបែបអនាធិបតេយ្យនេះ បង្ហាញឲ្យឃើញអំពីការមិនគោរពច្បាប់ទម្លាប់យ៉ាងពិតប្រាកដ។ យ៉ាងណា ក៏ដោយគេរំពឹងថា អាជ្ញាធរខណ្ឌជ្រោយចង្វារលឹម សុភា ចាត់កូនចៅទៅមើលករណី ដែលកំពុងជីកកកាយនៅចំណុចខាងលើនេះផង ពីព្រោះវាអាចនឹងបង្កហានិភ័យទៅថ្ងៃខាងមុខ។ ជាងនេះទៅទៀតស្ថាប័នជំនាញដូចជាមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ ក៏ដូចជាមន្ទីរ៉ែនិងថាមពល ក៏ត្រូវចុះពិនិត្យមើលឲ្យបានច្បាស់ លាស់ចៀស វាងបង្កឲ្យមានបញ្ហាទៅថ្ងៃមុខហើយចង្អុលបញ្ហាដាក់គ្នា៕

No comments:

Post a Comment

Pages