ឮប្រភពខ្សឹបខៀវថា ទីតាំងស្នូកឃ័រមួយកន្លែង ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន មានលាយឡំដោយល្បែងស៊ីសង ជាច្រើនប្រភេទជាពិសេសវង់អាប៉ោងតែ ម្ដង។ សកម្មភាពល្បែងស៊ីសងទាំងអស់នេះ ញ៉ាំងឲ្យអ្នកលេងមានច្រើនជម្រើស ក្រៅតែពីចូលលេងល្បែងកីឡាស្នុកឃ័រ គឺអាចលេងល្បែងស៊ីសងអ្វីៗផ្សេងទៀតដោយរីករាយ។ប្រភពពីប្រជាពលរដ្ឋ មិនដឹងថា តើជាការពិតដែរឬទេ? ដែលមានសេចក្តីរាយការណ៍ថា ក្លឹបស្នុកឃ័រមួយកន្លែងនៅតាមបណ្តោយផ្លូវ៩៥ ខាងក្រោយអតីតក្រសួងដែន ដីនគរបនីយកម្មនិងសំណង់ ឋិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន សង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់ជា ច្រើនប្រភេទជាពិសេសអាប៉ោង។ ប្រជាពលរដ្ឋសំណូម ពរអាជ្ញាធរមានសមត្ថកិច្ចក្នុងទឹកដីខណ្ឌចំការមន មេត្តាចុះជួយត្រួតពិនិត្យផង។ បើតាមប្រភពបន្ថែមថា ទីតាំងនេះបានដំណើរការជាយូរមកហើយចំពោះល្បែងស៊ីសងដែលនៅខាងក្នុងនោះ ។ ពោលដើរចូលក្នុង ច្រើនជាន់ទើបដល់ ។ គេអាចនិយាយបានថា វាជាការកំសាន្តរបស់មេៗនៅពេលគាត់ជួបជុំគ្នាតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយប្រភពបន្ថែមថា ល្បែងស៊ីសង្កប់នៅខាងក្នុងលាយឡំជាមួយតុស្នុកឃ័រនោះ ចាក់ថ្នល់លុយច្រើនៗគួរសមដែរ ពីព្រោះអ្នកទៅលេងល្បែងនៅទីនោះមិនមែនជនកំប៉ិកកំប៉ុក,អ្នករត់កង់បី,រត់ pass app ឬម៉ូតូឌុបឡើយ។ ប៉ុន្តែជាអ្នកដែលមានយសសក្តិ,មាន បុណ្យស័កមុខមាត់ខ្ពង់ខ្ពស់ ឬជាអ្នករកស៊ីមានទ្រព្យ សម្បត្តិស្តុកស្ដម្ភ។ ដូច្នេះ បើគេលេងល្បែងស៊ីសង ក៏មិនមែនលេងកំប៉ិកកំប៉ុក ឲ្យមានតែឈ្មោះនោះដែរ គឺគេលេងដាក់លុយច្រើនឲ្យសមនឹងមុខមាត់,កិត្តិយសរបស់ពួកគេជាមន្ត្រីធំឬជាអ្នកមានលុយច្រើន។អ្នកលេង អាចជួបជុំគ្នាតាមការណាត់ ហើយម្ចាស់ទីតាំងគ្រាន់តែកាន់យកតុងប៉ុណ្ណោះ។
គេមិនដឹងថា តើអាជ្ញាធរខណ្ឌចំការមនមានសមត្ថភាពអាចទៅបង្ក្រាបទីតាំងនោះ បានឬយ៉ាងណានោះទេ ពី ព្រោះថា អ្នកទៅលេងល្បែងស៊ីសង កំដរការអផ្សុកទាំង អស់នោះអាចមានបុណ្យសក្តិធំ ជាងមេខណ្ឌចំការមន នោះទៅទៀត។ យ៉ាងណាក៏ដោយ បើយកច្បាប់ជាធំនោះ អាជ្ញាធរខណ្ឌចំការមន ពិតជាអាចបង្ក្រាបវង់ល្បែងស៊ីសងនោះបាន ហើយបើហោចណាស់ក៏អាចម្រាបម្ចាស់ទីតាំងថា ការលេងល្បែងគឺជាទង្វើខុសច្បាប់៕
No comments:
Post a Comment