អាជ្ញាធរមូលដ្ឋានភូមិ,ឃុំត្រពាំងក្រញូងទទួលស្គាល់ថា មានទីតាំងផលិតបារី គ្រាដែលចៅហ្វាយស្រុកត្រាំកក់ថាអត់មានទេ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អាជ្ញាធរមូលដ្ឋានភូមិ,ឃុំត្រពាំងក្រញូងទទួលស្គាល់ថា មានទីតាំងផលិតបារី គ្រាដែលចៅហ្វាយស្រុកត្រាំកក់ថាអត់មានទេ


ខេត្តតាកែវ÷ ប្រជាពលរដ្ឋជាកម្មករ,ប្រធានភូមិ,មេឃុំ..បានដឹងអំពីករណីទីតាំងផលិតបារីមួយកន្លែងនៅភូមិបុស្សតាផង់ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ប៉ុន្តែលោកអភិបាលស្រុកត្រាំកក់បានអះអាងថា មិនមានទីតាំងផលិតបារីនៅក្នុងមូលដ្ឋានខាងលើនេះទេ ស្របពេលដែលមានប្រភពបញ្ជាក់ថា ចៅហ្វាយស្រុកត្រាំកក់បានសុំការអនុញ្ញាត ដើម្បីចូលទៅពិនិត្យមើលទីតាំងផលិតបារីនោះ ប៉ុន្តែមិនត្រូវបានអនុញ្ញាតទេ។

ប្រភពរាយការណ៍ថា ទីតាំងផលិតបារី មិនច្បាស់ម៉ាកសញ្ញា ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញួង ស្រុកត្រាំកក់ ខេត្តតាកែវ ។ លោកមេភូមិឱ្យដឹងថា ពលរដ្ឋក្នុងភូមិរបស់គាត់បានធ្វើការនៅក្នុងទីតាំងផលិតបារីខាង លើចំនួន ៤នាក់ ដោយនៅធ្វើការនៅក្នុងរោងចក្រនោះជាប្រចាំ,គេមិនអោយចេញទេ។ លោកមេភូមិបានឲ្យដឹងថា ទីតាំងខាងលើនៅផ្ទៃដីទំហំប្រហែល៧ហិតា។ លោកបន្តថា ទីតាំងផលិតបារីនេះដំណើរការបានរយៈពេលជិត១ខែមកហើយ។ លោកមេភូមិបញ្ជាក់ថា មន្ទីរជំនាញបានចុះទៅពិនិត្យ មើលទីតាំងផលិតបារីនោះដែរ ប៉ុន្តែថៅកែជនជាតិចិន មិនអនុញ្ញាតឲ្យដើរត្រួតពិនិត្យស្រេចតែនឹងចិត្តនោះទេ។

ដូចគ្នានេះដែរមេឃុំត្រពាំងក្រញូងបានអះអាងថា លោកបានសុំការអនុញ្ញាត ដើម្បីចុះទៅមើលទីតាំងផលិតបារីនោះដែរ ប៉ុន្តែថៅកែមិនអនុញ្ញាត។ លោកច្បាស់ណាស់ ថា វាជាទីកន្លែងផលិតបារីពីព្រោះពលរដ្ឋ ក្នុងមូលដ្ឋានជាអ្នកចូលទៅធ្វើការស៊ីប្រាក់ខែគេនៅទីនោះ។ លោកមេឃុំបានអះអាងស្រដៀង នឹងប្រធានភូមិដែរនោះគឺថាអាជ្ញាធរជំនាញថ្នាក់ខេត្ត បានសុំការអនុញ្ញាតដើម្បីចូលត្រួតពិនិត្យមើលការផលិតបារីនោះ ប៉ុន្តែថៅកែឱ្យចូលប៉ុន្តែនៅអង្គុយមួយកន្លែង មិនអនុញ្ញាតឲ្យដើរមើលគ្រប់ច្រកល្ហកនៅឡើយ។ លោកមេឃុំបន្តថា មន្ត្រីនៃមន្ទីរឧស្សាហកម្មនិងសិប្បកម្ម បានចូលទៅក្នុងរោងចក្រផលិតបារីនោះ ប៉ុន្តែមិនអាចដើរមើលសព្វកន្លុកកន្លៀតបានឡើយ។

ពលរដ្ឋរស់នៅភូមិបុស្សតាផង់អ្នកធ្លាប់ធ្វើការក្នុងទីតាំងផលិតបារីនោះ ប្រាប់អ្នកកាសែតថា គាត់ធ្វើការមិនបានមួយអាទិត្យដោយទ្រាំ នឹងក្លិនបារីនិងកាវបិទនោះមិន បានទើបសុំគេត្រឡប់មកផ្ទះ។ គាត់ថា គាត់ជាអ្នកចាំរើសបារីណាដែលមិនស្អាតយកចេញ។

លោកនាយប៉ុស្តិ៍ត្រពាំងក្រញូងបានឲ្យដឹងថា សូម្បីតែលោកចៅហ្វាយស្រុកក៏ថៅកែមិនឲ្យចូលដែរ,គេឲ្យចូលដែរ,តែគេមិនឲ្យដើរ,គេឲ្យអង្គុយមួយនិងកន្លែង។ លោកជំទប់ទីមួយបានឱ្យដឹងដែរថា សូម្បីតែលោកមេឃុំ និងចៅហ្វាយស្រុកលោក កៅ វគ្គសែល ក៏គេមិនឲ្យចូលដែរ បានចូលតែមន្ត្រីមន្ទីរឧស្សាហកម្មតែប៉ុណ្ណោះ។

លោក កៅ  វគ្គសែល អភិបាលស្រុកត្រាំកក់បដិសេធថាវាមិនមែនជាទីតាំងផលិតបារីទេ។ លោកថ្លែងថា"មិន មែនកន្លែងផលិតបារីទេ"។ លោកអភិបាលខេត្តតាកែវ បានបញ្ជាឲ្យលោក ចុះទៅពិនិត្យមើលជាមួយនឹងមន្ទីរជំនាញឃើញថា ទីតាំងខាងលើគ្រាន់តែរៀបចំផ្ទេរោងចក្រមកពីទីកន្លែងផ្សេងនោះ។  

ប្រសាសន៍របស់លោកអភិបាលស្រុកត្រាំកក់ ផ្ទុយនឹងការលើកឡើងរបស់អាជ្ញាធរមូលដ្ឋាន ភូមិ,ឃុំនិងពលរដ្ឋ ដែលរស់នៅជុំវិញក្បែរៗរោងចក្រផលិតបារី ដែលលើកឡើងច្បាស់ៗថា ទីតាំងខាងលើពិតជាកន្លែងផលិតបារីប្រាកដមែន។ ប្រជាពលរដ្ឋ ថែមទាំងសង្កេតឃើញមានរថយន្តកុងទីន័រចេញ,ចូលពេលយប់ៗទៀតផង។


No comments:

Post a Comment

Pages