សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ពលរដ្ឋជាច្រើនគ្រួសារនៅតែបង្ហាញពីការតស៊ូព្យាយាមទាមទារដីរួមរបស់ពួកគាត់ពីកណ្ដាប់ដៃចៅហ្វាយស្រុកស្ទោងនិងមេឃុំបន្ទាយស្ទោង ខណៈរឿងនេះក៏កំពុងមានការប្ដឹងផ្ដល់គ្នាទៅតុលាការផងដែរ

ដោយ :www.phally-news.com


បើតាមលោកស្រី សាយ ណាត អាយុ៦៤ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់ជាប្រជាជននៅភូមិតាម៉ើនេះ តាំងពីកើតពីពោះម៉ែមកម៉្លេះ។ 

លោកស្រីបន្តថា លោកស្រីបានស្គាល់កេរ្តិ៍ដូនតារបស់លោកស្រីទាំងអស់ ដោយលោកស្រីបានបន្តថា តាំងពីឆ្នាំ២០០០ ប្រជាពលរដ្ឋមកកាប់ចម្កាវិលជុំគឺមិនមានអ្នកណាមកទាស់ទែងអ្វីទាំងអស់នៅព្រៃកន្សុំអកនេះ។ លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៤ មានតាំងពីប៉េអឹម ទាំងសន្តិសុខ ទាំងមេឃុំ ពិសេសប៉េអឹមបានមកចាប់ឃាត់ខ្លួនគាត់មុនដំបូងគេបង្អស់ យកទៅដាក់កន្លែងសាលាប៉ុស្តិ៍ប៉េអឹមធ្វើឲ្យប្រជាពលរដ្ឋរអាល់អស់រលីង។ 

លោកស្រីបន្ថែមថា ការចាប់ឃាត់ខ្លួនគាត់គឺរឿងដីនេះឯង ថាគាត់ចេះដឹង ហើយបន្ទាប់មកចាប់៥នាក់ទៀត។ ហើយដោយសារតែមានប្រជាពលរដ្ឋបរអាកាឡេថងទៅព្រោងព្រាតក៏គេដោះលែងគាត់ឲ្យមកវិញត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ដោយប្រជាពលរដ្ឋថា មិនមែនយាយ សាយ ណាត ជាអ្នកយកដីនោះទេ។ លោកស្រីបានបន្តទៀតថា លោកស្រីត្រូវបានប្រជាពលរដ្ឋគាំទ្រឲ្យធ្វើជាអ្នកតំណាង ហើយគាត់ក៏បាននាំគ្នាទៅសាលាឃុំនំនួន៥កាឡេថង ប៉ុន្តែត្រូវបានមេឃុំដេញឲ្យមកផ្ទះវិញ និងបាននិយាយថា បើពួកគាត់ចង់ដឹងឲ្យទៅស្រុកទៅ ហើយពួកគាត់ក៏ទៅស្រុកទៀត។ លោកស្រីវ័យ៦៤ឆ្នាំរូបនេះ ក៏បានសំនូមពរដល់សម្ដេចពុក សម្ដេចម៉ែឲ្យជួយប្រជាពលរដ្ឋគាត់ឲ្យបានដីវិញដោយប្រជាពលរដ្ឋគាត់កំពុងពេញក្រកំពុងឈ្លក់ទឹក។


បើតាមប្រភពបានឲ្យដឹងដែរថា កាលពីឆ្នាំ២០១៤ ស្ថិតនៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ មានឈ្មោះ សាយ គឹមឡម ភេទប្រុស,ឈ្មោះ ស៊ឹង ផល្លា ភេទស្រី និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស បានបន្លំហត្ថលេខារំលោភយកដីចំការ ដែលដីនោះដែរគឺជាដីរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ដោយឈ្មោះ សាយ គឹមឡម ភេទប្រុស,ឈ្មោះ ស៊ឹង ផល្លា ភេទស្រី និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស បានឲ្យត្រាក់ទ័រទៅភ្ជួរ និង ឈូសឆាយនៅលើដីចំការ ជាដីរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិតាម៉ើដែលមានចំនួន៥០គ្រួសារជាង ដោយដីនោះមានចំនួន ០៧ហិកតា។ ចំពោះដីចំការនោះដែរ គឺជាដីកេរ្តិ៍ដូនតារបស់អ្នកភូមិទាំង៤៩គ្រួសារដែលបានធ្វើការបង្កបង្កើនផលជារៀងរាល់ឆ្នាំ ។ ចំពោះដីចំការនោះដែរ គឺមិនទាន់មានប្លង់រឹង ឬលិខិតបញ្ជាក់អ្វី នោះទេ ប៉ុន្តែពីដើមមកជាកម្មសិទ្ធិកេរ្តិ៍ដូនតារបស់អ្នករស់នៅភូមិតាម៉ើចំនួន៥០គ្រួសារជាងតាំងពីយូរណាស់មកហើយ ហើយប្រជាពលរដ្ឋទាំងនោះ មិនដែលធ្លាប់មានអ្នកណាហ៊ានលក់ដីចំការនោះទៅឲ្យអ្នកណាឡើយ ពីព្រោះដីនោះជាដីរួម របស់អ្នកភូមិតាម៉ើទាំង៥០គ្រួសារជាង ។ ហើយនៅពេលដែលខ្លួននិងប្រជាពលរដ្ឋទាំងអស់ដែលរស់នៅភូមិតាម៉ើ បានដឹងថាឈ្មោះ សាយ គីមឡម ភេទប្រុស, ឈ្មោះ ស៊ឹង ផល្លា ភេទស្រី និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស បានរំលោភ យកដីចំការខាងលើ ទើបខ្លួន និងប្រជាពលរដ្ឋ កើតទុក្ខមិនសុខចិត្តក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងប្តឹងពីជនខាងលើនេះតែ ម្តងទៅ។ ពួកគាត់ក៏បានសូមសំណូមពរ សម្ដេចតេជោ ហ៊ុន សែន សម្ដេចម៉ែ និងសម្ដេចធិបតី មេត្តាជួយរកយុត្តិធម៍ឲ្យពួកគាត់ជាប្រជាពលរដ្ឋទាំង៥០គ្រួសារជាង ដែលរស់នៅភូមិតាម៉ី ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្តីអនុគ្រោះផង៕











No comments