សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

លោក ស៊ីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹត សាខាខេត្តបាត់ដំបង និងសហការី បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូនបុរសម្នាក់ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ

ដោយ :www.phally-news.com


(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនិងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបង  និងសហការី បានចុះយកអំណោយមូលនិធិមនុស្សធម៌របស់សមាគមសារព័ត៌មានសុក្រឹត ផ្តល់ជូនគ្រួសារលោក ដារ៉ា សីលា អាយុ២៤ឆ្នាំ រស់នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលមានជីវភាពខ្វះខាត និងកំពុងមានជំងឺប្រចាំកាយដោយគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះ ។


ក្នុងឱកាសនោះ លោក សុីម វិសាល ប្រធានសមាគមសារព័ត៌មានសុក្រឹតសាខាខេត្តបាត់ដំបង បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការគិតគូរពីជីវភាពរស់នៅ និងស្ថានភាពជំងឺរបស់លោក ដារ៉ា សីលា ដែលមានជីវភាពខ្វះខាត និងកំពុងមានជំងឺប្រចាំកាយដោយគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ខួរក្បាលធ្ងន់ធ្ងរសម្រាកព្យាបាលនៅផ្ទះ សូមកុំបាក់ទឹកចិត្ត និងត្រូវខិតខំព្យាបាលជំងឺអោយឆាប់ជាសះស្បើយ ដើម្បីប្រកបរបររកស៊ីបន្តទៀត ហើយថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនតិចតួចមិនសមល្មម តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។

ជាមួយគ្នានេះ បន្ទាប់ពីទទួលបានការឧបត្ថម្ភខាងលើរួចមក ក្រុមគ្រួសារលោក ដារ៉ា សីលា បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសារព័ត៌មានសុក្រឹត ដែលមានលោក នួន នី ជាប្រធាន បានយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅរបស់ក្រុមគ្រួសារលោកដែលកំពុងជួបការលំបាក និងសូមជូនពរអោយសមាគមមានការរីកចម្រើន និងជោគជ័យគ្រប់ពេល។

សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវនាំយកជូនគ្រួសារជនរងគ្រោះខាងលើរួមមាន!
១.អង្ករ ២០គីឡូក្រាម
២.ទឹកត្រី ១យួរ
៣.ទឹកស៊ីអ៊ីវ ១យួរ
៤.មីមួយកេះ
៥.ទឹកសុទ្ធ៥យួរ
៦.ថវិកាចំនួន ១០ម៉ឺនរៀល។








No comments