ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម


នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ខ្លូត ចិន្តា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ភិធេយ្យ សុភរ័ត្ន នាយការិយាល័យបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រតិភូអមដំណើរ លោកស្នងការរង លោកអនុប្រធានផែន លោក/លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការនគរបាលក្រុង/ស្រុកទាំង១០ លោកឧត្តមសេនីយ៍/វរសេនីយ៍ ដែលត្រូវប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ សរុបអ្នកចូលរួម ១៩៩នាក់ ។

ការប្រកាសតែងតាំងផ្ទេរភារិកិច្ច និងបំពាក់ឋានន្តរសក្តិ ចំនួន៣១នាក់ រួមមានៈ

១-ផ្ទេរភារកិច្ច តែងតាំងមុខតំណែង ចំនួន៥នាក់ 

២-បំពាក់ឋានន្តរសក្តិ ចំនួន២៦នាក់ ក្នុងនោះថ្នាក់ឧត្តមសេនីយ៍ត្រីចំនួន១២នាក់ (មកពីតាមបណ្ដាស្នងការដ្ឋាននគរបាលខេត្តផ្សេង) ថ្នាក់វរសេនីយ៍ទោ ចំនួន១នាក់ ថ្នាក់វរសេនីយ៍ត្រី ចំនួន១៣នាក់ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានអញ្ជើញចុះពិនិត្យអាគាររដ្ឋបាលថ្មីមួយខ្នង ដែលបាននឹងកំពុងសាងសង់សម្រេចបាន៦០ភាគរយ ក្រោមការផ្ដួចផ្ដើមសាងសងពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងពិនិត្យវឌ្ឍនភាពថ្មីៗមួយចំនួនរបស់ស្នងការដ្ឋាន ផងដែរ ៕






















No comments:

Post a Comment

Pages