ខេត្តកណ្ដាល៖ ជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បានប្រើកាំភ្លើងកែច្នៃបាញ់ទៅលើសន្តិសុខបណ្ដាលឱ្យរងរបួសយ៉ាងដំណំ និងគប់គ្រាប់បែកកែច្នៃចំនួន១គ្រាប់ បណ្ដាលឲ្យផ្ទុះផ្អើលពេញកាស៊ីណូ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១២និង៤៤នាទី នៅចំណុចកាស៊ីណូថ្មពេជ្រ ស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរង គ្រោះឈ្មោះ ចៅ រិន ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ដោយរងរបួសស្មាដៃដៃ ខាងឆ្វេងបន្តិច។ ជនសង្ស័យចំនួន ៤នាក់ មិនស្គាល់អត្តសញ្ញាណ ។
អធិការនគរបាលស្រុកលើកដែក ប្រាប់អ្នកកាសែតតាមទូរស័ព្ទថា ករណីនេះពិតជាបានកេីតឡើងនៅកាសុីណូ «ថ្មពេជ្រ »មែន ប៉ុន្តែលោកមិនអាចបញ្ជាក់ថា បាញ់អស់ប៉ុន្មានគ្រាប់នោះទេ? ចំពោះជនល្មើសប្រើប្រាស់កាំភ្លើងម៉ាកអ្វីហើយអត្តសញ្ញាណជនសង្ស័យនោះ ក៏មិនទាន់បានដឹងច្បាស់ដែរ? ព្រោះមានកម្លាំងជំនាញនគរបាលខេត្ដកណ្ដាល ក៏ចុះមកសហការតាំងពីពេលកេីតហេតុការណ៍ភ្លាមៗមកម្លេះ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់យករួមមាន ១.សំបកគ្រាប់ទំហំ ០៩មីលីម៉ែត្រចំនួន ០៧សំបកគ្រាប់។ ២.ដែកកេះប្រើហ្គាស រូបរាងជាគ្រាប់បែក និងគ្រឿងបង្គំបាក់បែក ០១សម្រាប់ ។ ៣.ក្បាលគ្រាប់ជ័រ ពណ៌ខ្មៅ ០១គ្រាប់ ។
ប្រភពដដែលបន្តថា នៅវេលាម៉ោងថ្ងៃកើតហេតុ មានជនសង្ស័យ៤នាក់ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូ ២គ្រឿង សង្ស័យម៉ូតូម៉ាក អិចសាយទ័រ ចូលមកខាង មុខកាស៊ីណូថ្មពេជ្រ។ ពេលនោះជនសង្ស័យ ២ នាក់ បានដកកាំភ្លើងខ្លីកែច្នៃ ២ដើម បាញ់ទៅលើសន្តិសុខ ០៧គ្រាប់ បណ្ដាលឲ្យត្រូវជនរងគ្រោះ០១នាក់ ឈ្មោះ ចៅ រិន (ជាសន្តិសុខយាមខ្លោងទ្វារកាស៊ីណូ) ត្រូវចំស្មាខាងឆ្វេង ដាច់រលាត់ស្បែកចេញឈាម បន្ទាប់មកក៏បានគប់គ្រាប់បែកដៃ ( ជាប្រភេទគ្រាប់បែកដែកកេះ ) ចោលចូលទៅក្នុងបរិវេណកាស៊ីណូថ្មពេជ្រ រួចជនសង្ស័យ បានរត់ឡើងជិះម៉ូតូ ២គ្រឿង ដែលមានគ្នីគ្នា៤នាក់ ចេញទៅក្រៅគេចខ្លួនបាត់។
បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវ និងបន្តតាមនីតិ
វិធី៕
No comments:
Post a Comment