បញ្ជូនជនសង្ស័យជនជាតិកូរ៉េទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្ម - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

បញ្ជូនជនសង្ស័យជនជាតិកូរ៉េទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្ម


(ភ្នំពេញ)៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យជនជាតិកូរ៉េ រួមនិងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីឃាតកម្ម។

ហេតុការណ៍នេះ បានកើតឡើងកាលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៩:៣០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្រាវជ្រាវឃាត់បានជនសង្ស័យជនជាតិកូរ៉េ នៅចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តល្មើសចំណុចសណ្ឋារគារហូមឈីក អគារលេខ១៧ ផ្លូវ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥៕

No comments:

Post a Comment

Pages