ឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ឃាត់ខ្លួនជនសង្ស័យ០១នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន


(កណ្តាល)៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថក្រុងសំពៅពូន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀនស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោក ឧត្តមសេនីយ៍មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ភេទប្រុស យកមកអង្គភាពដើម្បីសាកសួរ។

វត្ថុតាងចាប់យករួមមាន៖ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់, ទូរស័ព្ទដៃ ០១គ្រឿង, ម៉ូតូ ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕







No comments:

Post a Comment

Pages