បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តក្រចេះ ករណីឆក់ត្រី នៅក្នុងតំបន់អភិរក្សផ្សោតនិងជីវចម្រុះជលផល - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តក្រចេះ ករណីឆក់ត្រី នៅក្នុងតំបន់អភិរក្សផ្សោតនិងជីវចម្រុះជលផល


ខេត្តក្រចេះ៖ នៅរសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៥នេះបុរសម្នាក់ត្រូវបានមន្ត្រីរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ ចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តពាក់ព័ន្ធ និងការប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ នៅក្នុងតំបន់អភិរក្សផ្សោត និងជីវចម្រុះជលផលនៅតាមដងទន្លេមេគង្គ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថេត សុឃត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពុងក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តក្រចេះ នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកនាយខណ្ឌបានបញ្ជាក់ថា ជនសង្ស័យ បានធ្វើ សកម្មភាពដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីតាមដង ទន្លេមេគង្គ ក្នុងតំបន់អភិរក្សផ្សោត និងជីវចម្រុះជលផល ត្រង់ចំណុចភូមិកោះដំបង ឃុំបឹងចារ ស្រុកសំបូរ ហើយត្រូវបានសមត្ថកិច្ចខេត្តក្រចេះ សហការជាមួយសមត្ថកិច្ចខេត្តស្ទឹងត្រែង ចាប់ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។


ដកវត្ថុតាងរួមមាន៖


* ១. ទូកស្មាច់១គ្រឿង

* ២. ម៉ាស៊ីន២៥សេស ១គ្រឿង

* ៣.អាំងវិចទ័រឆក់ត្រី១គ្រឿង

* ៤. ថ្នងដងត្រី ១

* ៥. ខ្សែកាបនិងខ្សែភ្លើងប្រវែង២០ម៉ែត្រ

* ៦. ធុងសម្រាប់ដាក់ត្រី ១គ្រឿង

* ៧. អាគុយ ១គ្រឿង។

ថ្មីៗនេះលោកជំទាវអ៊ឹមរចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានដាស់តឿនមន្ត្រីឆ្មាំទន្លេថា ប្រសិនបើមានករណី​មន្រ្តីឆ្មាំទន្លេ​ណា​​ប្រព្រឹត្តល្មើស រំលោភអំណាច អនុញ្ញាត ឬបើកដៃឱ្យមានការនេសាទខុសច្បាប់នៅតំបន់​អភិរក្ស​ផ្សោត មន្ដ្រីជំនាញនិងថ្នាក់ដឹកនាំ ចាំបាច់ត្រូវកែសម្រួលសមាសភាពឆ្មាំខិលខូចទាំងនោះ មិនអនុញ្ញាតឱ្យបន្តការងារទៀតទេ។ យន្តការកាត់សាច់ស្អុយចេញនេះ ធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់មន្រ្តីឆ្មាំ ហើយក៏ជាការ​លើក​ទឹក​ចិត្ត​ដល់មន្រ្តីដទៃទៀតដែលបំពេញការងារបានល្អ ប្រកបដោយឆន្ទៈស្មោះត្រង់ ស្រឡាញ់ និងពេញចិត្តលះបង់កម្លាំងកាយចិត្តអភិរក្សធនធានជលផលដោយមិនខ្លាចនឿយហត់៕









No comments:

Post a Comment

Pages