(បាត់ដំបង) ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “ សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប ”
កម្មវិធីនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុត ក្លឹង អគ្គនាយករដ្ឋាករទឹកបាត់ដំបង និងលោកជំទាវ ។
ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ នៅរដ្ឋាករទឹកបាត់ដំបង បានប្រារព្ធពិធីសំណេះសំណាលជាមួយបុគ្គលិក-និយោជិតនារី រួមទាំងសហការីបុរស និងនារី នៃអង្គភាពរដ្ឋករទឹកបាត់ដំបង ដើម្បីអបអរសាទរខួបលើកទី១១៤ ដោយក្ដីរីករាយ និងទទួលបាននូវការលើកទឹកចិត្តនិងក្ដីស្រលាញ់ ក្នុងការសហការណ៍ អភិវឌ្ឍន៍តួនាទីភារកិច្ចបន្តទៅមុខ ដោយស្នាមញញឹម ។
No comments:
Post a Comment