អាជ្ញាធរខណ្ឌកំបូលព្រមានចាត់វិធានការលើថៅកែហាងគុយទាវ បើមិនបញ្ឍប់សកម្មភាពបាញ់ទឹក និងយកបំពង់ពន្លត់អគ្គីភ័យបាញ់ផ្សែងទៅលើអាជីករទៀត - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អាជ្ញាធរខណ្ឌកំបូលព្រមានចាត់វិធានការលើថៅកែហាងគុយទាវ បើមិនបញ្ឍប់សកម្មភាពបាញ់ទឹក និងយកបំពង់ពន្លត់អគ្គីភ័យបាញ់ផ្សែងទៅលើអាជីករទៀត


(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌកំបូលបានចុះអន្តរាគមន៍ករណីម្ចាស់ទីតាំងគុយទាវ ឈ្មោះ ប៊ុន វ៉ាន់សៃ ភេទប្រុស អាយុ ៤៨ឆ្នាំ និងឈ្មោះ កែវ សាវុធ ភេទប្រុស អាយុ ៤៥ឆ្នាំ បានទាស់ពាក្យសម្ដី ឈ្លោះប្រកែកជាមួយអ្នកលក់ទឹកអំពៅ ឈ្មោះ ហួត ដាវី ដោយភាគីម្ចាស់ហាងគុយទាវបានបាញ់ទឹក និងយកបំពង់ពន្លត់អគ្គីភ័យបាញ់ផ្សែងទៅលើអ្នកលក់ទឹកអំពៅ។

បន្ទាប់មកអាជ្ញាធរខណ្ឌកំបូលបានធ្វើកំណត់ហេតុ និងធ្វើការណែនាំម្ចាស់ទីតាំងឈ្មោះ ប៊ុន វ៉ាន់សៃ និងឈ្មោះ កែវ សាវុធ ត្រូវបញ្ឈប់ការបាញ់ទឹក និងផ្សែងពន្លត់អគ្គីភ័យ ឬធ្វើអ្វីមួយដែលបង្កឲ្យប៉ះពាល់ដល់កេត្តិយស និងសេចក្ដីថ្លៃថ្នូដល់អាជីវករលក់ដូរនៅទល់មុខផ្នែកខាងជើងផ្លូវបន្តទៀតឡើយ និងបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់សុខមាភាពរបស់គាត់ផងដែរ។

លោកអភិបាលរង ទ្រី ណារ៉េត បានព្រមានថា ក្នុងករណីមិនព្រមអនុវត្តតាមការណែនាំរបស់ក្រុមការងារនោះទេ រដ្ឋបាលខណ្ឌនឹងចាត់វិធានរដ្ឋបាល និងនីតិវិធីច្បាប់







No comments:

Post a Comment

Pages