រថយន្តព្រុស១គ្រឿងឆ្លងដោយទូកដរមិនប្រយត្ន័ជ្រុលធ្លាក់ចូលទឹកទន្លេបាសាក់ផ្អើឈុល - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

រថយន្តព្រុស១គ្រឿងឆ្លងដោយទូកដរមិនប្រយត្ន័ជ្រុលធ្លាក់ចូលទឹកទន្លេបាសាក់ផ្អើឈុល


ហេតុការណ៍គ្រោះថ្នាក់ដោយមិនប្រយ័ត្នប្រយែងនិងទូកចម្លងមិនមានសម្ភារៈគ្រប់គ្រាន់ កើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍០៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តសក័ ពុទ្ធសក័រាជ ២៥៦៩ ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចកំពង់ ចម្លងស្វាយតានីត្រើយខាងកើត ក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។


តាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹង ករណីរថយន្តព្រុសដែលបានបើកធ្លាក់ពីលើចូលក្នុងទឹកទន្លេបាសាក់នេះ មិនបណ្តាលឲ្យមានអ្មករងគ្រោះនោះទេ ដោយសាមានកិច្ចអន្តរាគមន៍ពីលោកចៅហ្វាយស្រុក ក្នុងករណីនោះមានលោកសេង វុធ និងលោកអេង វណ្ណឌី ចៅហ្វាយរងស្រុក បានដឹកនាំកម្លាំងអាវុធហត្ថស្រុក កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក, ក្រុម ប្រឹក្សាឃុំត្រេីយស្លា កម្លាំងប៉ុស្តិ៍នគរបាលឃុំ លោកមេភូមិពោធិ៍កណ្តាល និងម្ចាស់អាជីវកម្មកំពង់ចម្លងស្វាយតានី ចុះធ្វើការជួយសង្គ្រោះមនុស្សដែលនៅក្នុងរថយន្តព្រុសនោះទាន់ពេលវេលាដោយសុវត្តិភាព។

ក្នុងហេតុការណ៍នេះមានមនុស្សប្រុសស្រីចំនួន០៣នាក់រួមមាន ,១/ឈ្មោះ ឈឿន វាសនា ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ ត្រូវជាប្តី មុខរបរជាងម៉ាស៊ីនត្រជាក់ អ្នកបេីកបររថយន្ត។
២/ឈ្មោះ ឯក កេង ភេទស្រី អាយុ ៣២ឆ្នាំជនជាតិខ្មែរ ត្រូវជាប្រពន្ធ មុខរបរមេផ្ទះ។
៣/ឈ្មោះ ម៉ុង ចំរេីន ភេទប្រុស អាយុ ២០ឆ្នាំជនជាតិខ្មែរ មុខរបរជាជាងម៉ាស៊ីនត្រជាក់។(បុគ្គលិក)
ទីលំនៅបច្ចុប្បន្ន អ្នកទាំង៣ នៅភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ អ្នកទាំង៣បានធ្វើដំណើរមកលេងម្តាយឪពុក នៅភូមិព្រែកសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល៕









No comments:

Post a Comment

Pages