អាប៉ោងដុៈស្លែមិនខ្លាចសមត្ថកិច្ចបែជារត់ចោលវង់ដោយសាអ្នកកាសែត - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

អាប៉ោងដុៈស្លែមិនខ្លាចសមត្ថកិច្ចបែជារត់ចោលវង់ដោយសាអ្នកកាសែត

បើយោងតាមការឡាយផ្ទាល់របស់អ្នកកាសែតក្រុមអ្នកលេងល្បែងអាប៉ោងខាងលើរត់បាត់អស់ដោយបន្សល់ទុកតែសំភារៈល្បែងអោយអ្នកកាសែតប្រមូលយកទៅអោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំលំចង់តែប៉ុណ្ណោះ។

ប្រភពដដែលបានអោយដឹងទៀតថាក្រោយលោកនាយប៉ុស្ដិ៍ ទទួលវត្ថុតាងល្បែងអាប៉ោងពីនាក់កាសែតទាំងទឹកមុខគ្រៀមគ្រាំ និងបាននិយាយថាអរគុណបងៗអ្នកកាសែតហើយ ដែលបានប្រមូលវត្ថុតាងល្បែងខាងលើអោយមកខាងប៉ុស្តិ៍ ព្រោះកំលាំងរបស់ប៉ុស្តិ៍បង្ក្រាបមិនដែលបាននោះទេ។

បើយោងតាមសម្តីពលរដ្ឋនៅតំបន់នោះបានអោយដឹងថាវង់អាប៉ោងខាងលើលេងដុះស្លែជាយូណាស់មកហើយមេក្លោងឈ្មោះលោកភី ហើយសេនារិយោគេរៀបអោយមានមនុស្សយាមផ្លូវជាដំណាក់បណ្តាក់គ្នាដូចខ្ចង ដោយតម្លៃខ្លូនអ្នកយាមទទួលបាន៥០០០០រៀលក្នុងម្នាក់ៗ។

ជុំវិញករណីខាងលើលោកសួស វណ្ណៈអធិការងព្រហ្មទណ្ឌស្រុកសំរោង បានអោយដឹងថាទីតាំងអាប៉ោងខាងលើពិតជាបើកលេងយូមកហើយមែន តែកំលាំងរបស់លោកចុះទៅបង្ក្រាបមិនដែលទាន់នោះទេពេលចុះទៅដល់សល់តែសម្ភារៈលេងអាប៉ោងនោះទេ។

មហាជនរិះគន់ថាក្រោមការដឹកនាំរបស់លោកភី ឆុនអធិកាស្រុកសំរោងពិតជាកម្សោយណាស់គ្រាន់តែអាប៉ោង១វង់ រកពេលពទ្ធ័ចាប់មិនបានចុះទម្រាំបទល្មើសផ្សេងៗទៀតគួរគិតយ៉ាងណា។

យោងតាមប្រភពច្បាស់ការបែកធ្លាយចេញពីក្នុងអធិការដ្ឋានស្រុកសំរោងបានអោយដឹងថាគេសង្កេតឃើញថាលោកភី ឆុន អធិកាស្រុកសំរោងផឹកសុីជាមួយតែមេៗល្បែងជាពិសេសមេល្បែងមាន់ជល់អនឡាញ។

ជុំវិញករណីខាងលើពលរដ្ឋរង់ចាំមើលលោកស្នងការខេត្តតាកែវល្បីល្បាញថាមូលដ្ឋានណាមានល្បែងមូលដ្ឋាននឹងទទួលខុសត្រូវដោយខ្លូនឯង។

No comments:

Post a Comment

Pages