ទីតាំងល្បែងខុសច្បាប់យីហោ«ជីនសាហ៊យ» កំពុងដំណើរការនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ទីតាំងល្បែងខុសច្បាប់យីហោ«ជីនសាហ៊យ» កំពុងដំណើរការនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន


ទីតាំងល្បែងខុសច្បាប់១កន្លែង កំពុងដំណើរការក្រោមស្លាកអក្សរចិន ដោយមានអ្នកចូលលេងច្រើនកុះករ ជាធម្មតា។ យ៉ាងណាក៏ដោយ មិនរំខានដល់អាជ្ញាធរខណ្ឌ ចំការមននោះឡើយ បើទោះបីជាល្បែងស៊ីសងនេះខុស ច្បាប់ប្រទេសក៏ដោយ។ ប្រភពបានឱ្យដឹងថា ទីតាំងនេះទាក់ទាញបានអ្នកចូលលេងល្បែងស៊ីសងមានទាំងជន បរទេសនិងជនជាតិខ្មែរ។

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ទីតាំងដែលមានស្លាកយីហោ «ជីនសាហ៊យ» ស្ថិតនៅក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កំពុងលេង ល្បែងស៊ីសងខុសច្បាប់ដ៏ធំបានយ៉ាងរលូន ដោយគ្មានការរំខានដល់អាជ្ញាធរមូលដ្ឋាន។ ប្រភពបានបន្ថែមថា នេះជាល្បែងស៊ីសងប្រភេទបាញ់ត្រី ដែលល្បែងនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីយុវជនយុវនារីខ្មែរហើយចូលលេងយ៉ាងច្រើនកុះករ។

ប្រភពពីយុវជន ដែលធ្លាប់ចូលលេងនៅទីនោះបានឲ្យ ដឹងថា ទីតាំងល្បែងខាងលើនេះមានទាំងជនជាតិចិនចូលលេងជាចំហនិងជនជាតិខ្មែរក៏ចូលលេងបានដែរ។ ប្រភពបញ្ជាក់ថា មិនឃើញមានសមត្ថកិច្ចចុះទៅបង្ក្រាបឬរំខានដើរលេងល្បែងនៅទីតាំងខាងលើនេះទេ។ មាន ន័យថាគេអាចលេងល្បែងបាញ់ត្រី នៅទីតាំងខាងលើដោយសុវត្ថិភាព។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់បទ បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យមន្ត្រីមូលដ្ឋាន បង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់។ ផ្ទុយទៅវិញមន្រ្តីអាជ្ញាធរខណ្ឌ ចំការមន លោក កៀង ល័ក្ស អភិបាលខណ្ឌ និងលោកអធិការនគរបាលខណ្ឌចំការមន កំពុងតែបណ្តោយឲ្យមានវត្តមានល្បែងស៊ីសងខុសច្បាប់ បើកដំណើរការយ៉ាងរលូនទៅវិញ។ ភាពព្រងើយកន្តើយរបស់អាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន ធ្វើឲ្យប្រជាពលរដ្ឋមានមណ្ឌលសង្ស័យ។

ប្រជាពលរដ្ឋសូមសំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព និង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ី សងខុសច្បាប់ខាងលើនេះផង៕

No comments:

Post a Comment

Pages