ស្នងការខេត្តកណ្ដាលបញ្ជាក់ថា មិនមែនជាករណីគ្រោះ ថ្នាក់ចរាចរណ៍ទេ ប៉ុន្តែជាករណីប៉ុនប៉ងមនុស្សឃាដដោយចេតនា ដែលមិនអាចអត់ឱនឲ្យបាន - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ស្នងការខេត្តកណ្ដាលបញ្ជាក់ថា មិនមែនជាករណីគ្រោះ ថ្នាក់ចរាចរណ៍ទេ ប៉ុន្តែជាករណីប៉ុនប៉ងមនុស្សឃាដដោយចេតនា ដែលមិនអាចអត់ឱនឲ្យបាន


ខេត្តកណ្ដាល÷លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាលឱ្យដឹងថា សមត្ថកិច្ចអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី៨ ខែ មេសា ឆ្នាំ ២០២៥ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ សែម វិចទ័រ អាយុ ៣៨ ឆ្នាំ ពីបទ ប៉ុនប៉ងមនុស្សឃាដ ( បេីករថយន្តដេញបំបុកជនរងគ្រោះ ) នៅចំណុច ភូមិព្រែកសំរោង ២ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល វេលាម៉ោង ២១និង៥០ នាទី យប់ថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៥ ។ 


បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានវាស់ជាតិអាល់កុលឃេីញថា ឈ្មោះ សែម វិចទ័រ បានផឹកគ្រឿងស្រវឹងលេីសច្បាប់កំណត់ ។ តាមចម្លេីយសារភាពរបស់ឈ្មោះ សែម វិចទ័របានឱ្យដឹងថា មុនកេីតហេតុខ្លួនបេីករថយន្តពីស្តុប ស្ពានព្រែកហូរឆ្ពោះទៅទិសខាងកេីត។ ពេលមកជិតដល់ស្តុបកាកបាទក្រហមខេត្តកណ្ដាល មានម៉ូតូ១គ្រឿងជិះគ្នា ២នាក់ បានគោះឡានខ្លួន ខ្លួនខឹងក៏បេីករថយន្តដេញបំបុកតែម្ដង ។  


បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ដោយឡែកជនបង្កសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។  


លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្រ បានបញ្ជាក់បន្ថែមថា ករណីនេះ មិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ទេ ប៉ុន្តែជាករណីប៉ុនប៉ងមនុស្សឃាដដោយចេតនា ដែលមិនអាចអត់ឱនអោយបាន ៕







No comments:

Post a Comment

Pages