បើទោះបីជារាជរដ្ឋាភិបាល ប្រឹងប្រកាសបិទខ្ទប់ការនាំទុរេនពីប្រទេសវៀតណាមយ៉ាងណាក៏ដោយ ប៉ុន្តែនៅច្រកព្រំដែនព្រៃវល្លិ៍ក្នុង ស្រុកកំពុងរោទិ៍ ខេត្តស្វាយរៀងការនាំធុរេនចូលពីប្រទេសវៀតណាម ត្រូវធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនិងជាចំហរ។ មន្ត្រីនគរបាលប្រចាំការនៅច្រកព្រំដែនខាងលើនេះអះអាងយ៉ាងប្រាកដប្រជាថា គឺគយជាអ្នកអនុញ្ញាតឲ្យនាំចូល ដោយមានការបង់ពន្ធត្រឹមត្រូវ។
ប្រភពរាយការណ៍ដោយឃើញផ្ទាល់ភ្នែកថា មមួយរយះនេះករណីឈ្មួញ នាំទុរេនពីប្រទេសវៀតណាម ឆ្លងដែនយ៉ាងគំហុក យកមកលក់ឲ្យឈ្មួញខ្មែរ នៅចំណុចសូន្យ នៃមាត់ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ក្នុង១ថ្ងៃៗរាប់សិបរថយន្តដូចគេហែរ កឋិនព្រោះតែតម្លៃទុរេននៅនៅវៀតណាម ធ្លាក់យ៉ាងខ្លាំងគឺ១គីឡូក្រាម ៥,០០០រៀលប៉ុណ្ណោះ ។ ការនាំចូលធុរេនជាចំហយ៉ាង គគ្រឹកគគ្រេងផ្ទុយនិងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនេះ នាំឲ្យ មានចម្រូងចម្រាស់នៅក្នុងចំណោមសមត្ថកិច្ចដែលប្រចាំការនៅច្រកព្រំដែន។
ការនាំទុរេនពីប្រទេសវៀតណាមដ៏ចម្រូងចម្រាស ដោយសមត្ថកិច្ចនគបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ សុំឲ្យខាងវៀតណាម ផ្អាកការនាំចូលទុរេនមកប្រទេសកម្ពុជា រយៈពេល១០ថ្ងៃ ដើម្បីសុំគោលការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ឬ ក.ប.បខេត្ត ឲ្យចុះពិនិត្យគុណភាព និងភូគាមអនាម័យ លើផ្លែទុរេន ដែលជាផលិតផលរបស់ប្រទេសវៀតណាម ដែលក្រសួងកសិកម្ម បានចេញសេចក្តីប្រកាស់មិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិតខាង ចូលមកព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលមកតាមច្រកទ្វារព្រំដែននានា ក្នុងរដ្ឋបាលខេត្តស្វាយរៀង។
ករណីនេះនៅថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ ប៉ាង ឡេង នាយប៉ុស្តិ៍នគបាលអន្តោ ប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ បានប្រាប់ សាន់ដេ តាមទូរស័ព្ទថា "ករណីនេះខ្ញុំបានសូមគោល ការណ៍ទៅសាលាខេត្តដើម្បីបិទ,ប៉ុន្តែកន្លងមកគយនៅ តែអនុញ្ញាតហើយនាំចូលហើយបង់ពន្ធ"។ លោកនាយប៉ុស្តិ៍នគរបាលច្រកព្រំដែនបានបន្ថែមថា "អគ្គនាយកគយហើយបង់ពន្ធ។ យើងសុំបិទតែក្រោយគេមិនឱ្យបិទ៉។ លោកបន្ថែមថា មន្ត្រីមានសមត្ថកិច្ចរបស់លោកបានថតវិក័យប័ត្រនៃការនាំចូលទុរេន ទាំងនោះបានត្រឹមត្រូវដើម្បីទុកជាឯកសារ។
លោកឧត្តមសេនីយ៍ត្រីបានស្នើសុំទៅភាគីវៀតណាមឲ្យផ្អាកការនាំផលិតផលផ្លែទុរេនឆ្លងដែន ចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ រយៈពេល១០ថ្ងៃ ដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចេញសេចក្តីប្រកាសមិនអនុញ្ញាតឲ្យនាំទុរេនពីប្រទេសជិត ខាង ចូលមកកម្ពុជាទេ ដើម្បីទុកពេលឲ្យមន្ត្រីជំនាញរបស់ក្រសួងកសិកម្ម និងក.ប.ប. នៃក្រសួងពាណិជ្ជ កម្ម ចុះពិនិត្យគុណភាព និងភូគាមអនាម័យ និងសារធាតុគីមី ដែលនាំឲ្យប៉ះពាល់សុខភាពអ្នកបរិភោគ។ ក៏ប៉ុន្តែខាងមន្ត្រីគយ និងរដ្ឋាករប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ ជាអ្នកអនុញ្ញាតឲ្យវៀតណាម នាំទុរេនចូល ដោយមន្ត្រីគយ និយាយថា ការបិទមិនឲ្យវៀតណាម នាំទុរេនចូល ធ្វើឲ្យបាត់ចំណូលពន្ធ ម្យាងទៀត ខ្លាចភាគីវៀតណាម បិទមិនអនុញ្ញាតឲ្យខ្មែរយើងនាំផ្លែស្វាយ នាំស្រូវ នាំដំឡូង ទៅប្រទេវៀតណាមវិញ ។
ទោះបីមានការចម្រូងចម្រាសក៏ដោយ ការបើកឲ្យឈ្មួញវៀតណាមនាំផ្លែទុរេនឆ្លងដែនតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍នេះ ចាប់ពីម៉ោង៧ព្រឹក ដល់វេលាម៉ោង២និង០០នាទីរសៀល ត្រូវបានអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានដាក់បទបញ្ជាឲ្យបិទការនាំទុរេនពីប្រទេសវៀតណាម មួយរយៈសិន រង់ចាំការដោះស្រាយ ។ ក៏ប៉ុន្តែមហាជនបានលើកឡើងថា ទំរាំតែបិទ ឈ្មួញខ្មែរបានសម្រុកចូលទៅទិញទុរេនពីប្រទេសវៀតណាម មួយព្រឹកជិត៣០រថយន្តឯណោះ ។
គួររំលឹកថាប្រមុខរាជរដ្ឋាភិបាល បានចេញបទបញ្ជាមិនអនុញ្ញាតឲ្យនាំចូលផ្លែទុរេនពីប្រទេសវៀតណាមនេះទេដើម្បីធានាសុខមាលភាពប្រជាពលរដ្ឋ។ ប៉ុន្តែគយនៅស្វាយរៀងមិនអនុវត្តតាម។ ចំពោះទុរេននាំចូលពីប្រទេសវៀតណាមនេះ ឈ្មួញបានដឹកតាមរថយន្តភីកអាប់ Pick Up និងរថយន្តធូរីស យកមកដាក់លក់នៅក្នុងខេត្តស្វាយរៀង និងដឹកទៅខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ។
No comments:
Post a Comment