ល្បែងស៊ីសងអាប៉ោងនិងបៀរកំពុងដំណើរការនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខណៈសមត្ថកិច្ចស្ងាត់ ស្ងៀម - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ល្បែងស៊ីសងអាប៉ោងនិងបៀរកំពុងដំណើរការនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខណៈសមត្ថកិច្ចស្ងាត់ ស្ងៀម


រូបភាពបានបង្ហាញឲ្យឃើញពីប្រជាពលរដ្ឋអង្គុយលេងល្បែងស៊ីសងបៀរនិងអាប៉ោង ជាចំហនៅភូមិរាមគន់ ឃុំគារ ស្រុកមោងឬស្សី ខណៈមានសេចក្តីរាយការណ៍បន្ថែមថា សមត្ថកិច្ចប៉ុស្តិ៍នគរបាលគារ ក៏ដូចជាអធិការ ដ្ឋាននគរបាលស្រុកមោងឬស្សី ស្ងាត់ស្ងៀមចំពោះវង់ ល្បែងស៊ីសងនេះ។ ភាពស្ងាត់ស្ងៀម របស់កម្លាំងមាន សមត្ថកិច្ច ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខាងលើយល់ថាទំនងជាបានលិឌខ្លះៗហើយ។


រូបភាពថ្មីៗជាមួយសេចក្តីរាយការណ៍បានឲ្យដឹងថា ទី តាំងខាងលើនេះបានដំណើរការយ៉ាងសកម្ម ហើយលេងភ្នាល់លុយធំៗរាប់លានរៀលក្នុង១ដៃៗ។ ការលេងល្បែង ស៊ីសងនេះ១យប់ទល់ភ្លឺក៏មានដែរ។ អ្នកភូមិមួយចំនួន វក់វីលក់ខ្ទេច,លក់ខ្ទី ដើម្បីយកលុយទៅលេងល្បែងស៊ី សងក្នុងវង់ល្បែងខាងលើនេះ។ ប្រជាពលរដ្ឋមួយចំនួនធំដែលដឹងអំពីទីតាំងល្បែងខាងលើនេះ បានត្រឹមរាយការណ៍តៗគ្នា ប៉ុន្តែមិនឃើញមានចំណាត់ការពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ។

ប្រជាពលរដ្ឋនិយាយថានគរបាលស្រុកមោងឫស្សីក្រោម ការដឹកនាំរបស់លោកស សំឡុង អធិការនគរបាលស្រុកធ្វើមិនដឹងមិនឮចំពោះទីតាំងខាងលើនេះ ហើយមិនតែ ប៉ុណ្ណោះ ប្រភពប្រជាពលរដ្ឋបាននិយាយតៗគ្នាថា បើមិនបានលាបសក្ការៈជូនមន្ត្រីសមត្ថកិច្ចជំនាញ នៅក្នុងមូលដ្ឋានខាងលើនេះទេ ទីតាំងវង់ល្បែងនៅភូមិរាមគន់មិនអាចដំណើរការបានដោយស្រួលនោះឡើយ។ បើតាមប្រជាពលរដ្ឋនិយាយថា ហាក់ដូចជាមានការលូកដៃសម្របសម្រួលពីសមត្ថកិច្ចនគរបាលនោះទៀតផងទើប វង់ល្បែងនេះហាក់ដូចជាចំហខ្លាំងណាស់។

អ្នកភូមិបានត្រឹមព្រួយបារម្ភសម្ដែងទុក្ខកង្វល់ អំពីបញ្ហាសន្តិសុខនៅក្នុងមូលដ្ឋាន ក៏ដូចជាអំពើហិង្សានៅក្នុងគ្រួសារនីមួយៗ ដែលកើតចេញពីល្បែងស៊ីសងខាងលើនេះ។ អ្នកភូមិនៅឃុំគារ សុទ្ធតែដឹងអំពីទីតាំងខាងលើដែលកំពុងដំណើរការល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេង។ តែអាជ្ញាធរមូលដ្ឋានជាពិសេសសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងអធិការដ្ឋាននគរបាលស្រុកមិនមានចំណាត់ការនោះឡើយ។ ប្រជាពលរដ្ឋនិយាយជាចំហថា បើមេវង់ល្បែង នេះមិនបង់លុយឲ្យសមត្ថកិច្ចទេ ពិតជាមិនអាចដំណើរ ការលេងជាចំហយ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះបានឡើយ៕


No comments:

Post a Comment

Pages