ប្រជាពលរដ្ឋមិនរំពឹងផ្លូវបេតុងក្នុងឃុំខ្នាសរ ស្រុកស្រី សន្ធរ អាចគោរពតាមស្តង់ដារនិងប្រើប្រាស់បានយូរនោះឡើយ - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ប្រជាពលរដ្ឋមិនរំពឹងផ្លូវបេតុងក្នុងឃុំខ្នាសរ ស្រុកស្រី សន្ធរ អាចគោរពតាមស្តង់ដារនិងប្រើប្រាស់បានយូរនោះឡើយ












កំពង់ចាម÷ការស្ថាបនាផ្លូវបេតុង១ខ្សែ ស្ថិតនៅក្នុងភូមិអំពិល
ឃុំខ្នារស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ហាក់បីដូចជាធ្វើឲ្យប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខាងលើ មិនអស់ចិត្តទៅវិញ ក៏ព្រោះតែមិនរំពឹងថា ផ្លូវនេះអាចគោរពទៅតាមបទដ្ឋានបច្ចេកទេស។ មើលទៅប្រៀបដូចជាយកស៊ីម៉ង់ត៍ ទៅចាក់លើដីខ្សាច់ ដូច្នេះហើយវានឹងធ្វើរបេះ ផុយនៅក្នុងពេលឆាប់ៗខាងមុចនេះ។

តាមប្រជាពលរដ្ឋ នៅក្នុងសហគមន៍ខាងលើ យល់ឃើញថា ហាក់ដូចជាមានការឃុបឃិតគ្នារវាងក្រុមហ៊ុន ធ្វើផ្លូវ និងអាជ្ញាធរដែនដី ក្នុងផលប្រយោជន៍ណាមួយ។សម្រាប់ប្រជាពលរដ្ឋជជែកមិនដាច់ស្រេចអំពីបញ្ហានៃការស្ថាបនាផ្លូវនៅក្នុងមូលដ្ឋានឃុំខ្នាសនេះ បើទោះបីជាមានការពន្យល់ណែនាំពីរដ្ឋបាលស្រុកស្រីសន្ធរក៏ដោយ។ បើទោះបីជាពួកគាត់មិនមែនជាអ្នកជំនាញក្នុងការធ្វើផ្លូវក៏ដោយប៉ុន្តែមើលឃើញថា ផ្លូវដែលបានធ្វើរួចនោះមិនគោរពទៅតាមបទដ្ឋានបច្ចេកទេសនិងមិនបានយូរអង្វែងនោះទេ។នៅក្នុងរឿងនេះរដ្ឋបាលស្រុកស្រីសន្ធរ តាមរយៈអ្នកនាំពាក្យបានចេញសេចក្តីបំភ្លឺដែលមានខ្លឹមសារថា÷ សូមអរគុណចំពោះ ព័ត៌មាននិងការផ្តល់ជាយោបល់ ស្តីពីអនុវត្តន៍គម្រោងផ្លូវបេតុងឃុំខ្នារស ស្រុកស្រីសន្ធរ ។

អ្នកនាំពាក្សរដ្ឋបាលស្រុកសូមបំភ្លឺនិងបញ្ជាក់ថា រូបថតផ្លូវដែលបានបង្ហោះក្នុងគ្រប់ព៍ត័មានប្រជាជនស្រុកស្រីសន្ធរ នោះជាគម្រោងមូលនិធិឃុំខ្នារសកំពង់អនុវត្តបច្ចុប្បន្ន÷

-  គម្រោងជាគម្រោងផ្លូវបេតុង
-  គម្រោងនេះអនុវត្តន៍នៅលើផ្លូវចាស់ក្រាលថ្មម៉ិច
-  អ្នកបច្ចេសទេសបានលើគម្រោងគឺបាតក្រោមជាផ្លូវផ្លូវចាស់ក្រាលថ្មម៉ិច ដោយចាក់បំពេញកន្លែងដែលខូច ខាតពីមុនមក
-  ប្រើប្រាស់រឡូកិនបង្ហាប់ ចាក់ខ្សាច់ និងក្រងដែក ចាក់បេតុង
-  តាមការចុះពិនិត្យជាក់ស្តែង និងសាកសួរប្រជាពលរដ្ឋអំពីការធ្វើគ្រឹះក្រោមគឺធ្វើបានល្អ មានរឡូកិនបង្ហាប់ដី
-  ត្រង់ចំណុចដីផុក គឺប្រជាពលរដ្ឋស្នើសុំក្រុមហ៊ុនដាក់លូដោះទឹកចេញពីភូមិ ទើបក្រុមហ៊ុនបានកាយធ្វើឲ្យបែកផុក (ចំពេកភ្លៀង និងឡានស៊ីម៉ង៍មក)  បច្ចុប្បន្ននេះ បានកិនបង្ហាប់រួចរាល់ ។

សន្និដ្ឋាន៖ ក្រុមហ៊ុនបានអនុវត្តតាមគម្រោងបានលើកឡើង រួមជាមួយការដោះស្រាយនូវសំណូមពរប្រជាពលរដ្ឋ និងអនុវត្តតាមលក្ខណះបច្ចេកទេស ។
សូមជូនរូបថតបញ្ជាក់៕

No comments:

Post a Comment

Pages