ខេត្តកណ្តាល៖ក្រោយសារព័ត៌មានផ្សាយ ហេតុអ្វីសំណង់ខុសច្បាប់២កន្លែងនៅស្រុកលើកដែក មានវាសនាខុសគ្នាទៅវិញស្រាប់តែអាជ្ញាធរពាក់ពន្ធ័ឆ្លើយផ្ទុយគ្នាដោយគ្មានកាទទួលខុសត្រូវ និងបានបំផ្លាញ។
បើតាមការអោយដឹងពីលោកចាប ចាន់វិទ្យាតាមតេលេក្រាម ថាករណីសំណង់ខាងលើនេះ ម្ចាស់ទីតាំងយល់ព្រមវាយរបងខិតចូលក្នុង៥ម៉ែត្រ ពីចិញ្ជើមផ្លូវជាតិលេខ១៤ ព្រោះឃុំព្រែកដាច់ចាត់ទុកថាទីប្រជុំជន។
គ្រប់សំណង់ទាំងអស់មិនអាចជាប់ និងចិញ្ចើមមផ្លូវបានទេ ចំណែកសំណង់នៅឃុំព្រែកទន្លាប់ពុំមែនជាទីប្រជុំជន លោកអភិបាលស្រុកបានបញ្ជាក់ទៀតថារាល់សំណង់ខាងលើ គឺអាជ្ញាធរមិនបានអនុញ្ញាតិច្បាប់អោយនោះទេ។
ងាកមកស្ដាប់ការបកស្រាយរបស់លោកម៉ន សិលាប្រធានការិយាល័យនិតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានស្រុកលើកដែកបានអោយដឹងថា លោកបានដឹកនាំកំលាំងចុះទៅហាមឃាត់តាមរយៈមេភូមិ មេឃុំ ព្រោះម្ចាស់របងបានសុំសាងសង់របងតាមយៈមេភូមិ មេឃុំដោយពួកគាត់ស្មានតែសង់របងធម្មតាៗដល់តែពេលសាងសង់របងធំខុសពីការស្នើសុំ។
លោកម៉ន សិលាបានបញ្ជាក់ទៀតថា ម្ចាស់របងត្រូវវាយចេញឬរំកិលចេញ៣ម៉ែត្រខុសពីលោកចាប ចាន់វីទ្យាថាវាយចេញ៥ម៉ែត្រ ចំណែកសំណង់នៅឃុំព្រែកទន្លាប់ លោកម៉ន សិលាបានហាមឃាត់និងលើកទឹកចិត្តម្ចាស់សំណង់អោយទៅសុំច្បាប់ដល់ក្រសួងពាក់ពន្ធ័ ប៉ុន្តែមកដល់ពេលនេះលោកមិនបានដឹងថាម្ចាស់សំណង់បានសុំច្បាប់ដល់ហើយនោះទេ។
គួរំលឹកថា៖សំណង់ស្កឹមស្កៃ២កន្លែងស្ថិតនៅស្រុកលើកដែកដោយសំណង់ទី១ស្ថិតនៅឃុំព្រែកទន្លាប់និងសំណង់ទី២ស្ថិតនៅឃុំព្រែកដាច់តែវាសនាសំណង់ទាំង២អាច និងខុសគ្នា នេះបើតាមការអះអាងពីសំណាក់ពលរដ្ឋ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាសំណង់រឹងមាំនៅឃុំព្រែកទន្លាប់ នៅតែបន្តសាងសង់បានដោយរលូនអាជ្ញាធរស្រុកបានត្រឹមតែចេញសេចក្ដីថ្លែងការណ៍តែប៉ុណ្ណោះដោយមិនមានវិធានការវាយកម្ទេចចោលនោះទេ។
ប្រភពដដែលបានបន្តអោយដឹងទៀតថា ចំណែកសំណង់ស្ថិតនៅឃុំព្រែកដាច់ ជាប់នឹងច្រមុះសាលាស្រុកលើកដែក សង់របងជិតរួចរាល់ហើយបែរជាលោកចាប ចាន់វិទ្យា អភិបាលស្រុកលើកដែកអោយមន្រ្តីចុះទៅហាមឃាត់មិនអោយសាងសង់បន្តទៀត។
បើយោងតាមសម្តីជាងធ្វើរបងដ៏ស្កឹមស្កៃនេះបានខ្សឹបប្រាប់ថាការសង់របងនេះ សម្រេចបាន៨០ភាគរយហើយទើបតែអាជ្ញាធរមកហាមឃាត់ ចុះកាលពីសង់ដំបូងៗហេតុអ្វីបានជាគ្មានក្រុមអាជ្ញាធរពាក់ពន្ធ័ណាមកហាមឃាត់ទៅវិញ?
ពាក់ពន្ធ័ករណីសំណង់រឹងមាំតែមានវាសនាខុសគ្នាខាងលើលោកចាប ចាន់វិទ្យាអភិបាលស្រុកលើកដែកបានអោយអ្នកកាសែតដឹង តាមប្រពន្ធ័តេឡេក្រាមថាខ្ញុំបានអោយក្រុមការងារចុះវាយចោលហើយ បន្ទាប់មកលោកអភិបាលស្រុកខាងលើបានបញ្ជូនកំណត់ហេតុចូលរួមត្រួតពិនិត្យការដ្ឋានសំណង់ និងអោយផ្អាកការសាងសង់ជាបន្ទាន់ និងរងចាំរហូតមានដំណោះស្រាយទើបអាចសាងសង់បន្ត។
ជុំវិញការដ្ឋានសំណង់ខាងលើមហាជនរងចាំបើកភ្នែកមើលថាតើលោកអភិបាលស្រុកលើកដែកហ៊ានវាយកម្ទេចចោលដូចពាក្យសម្តីរបស់លោកដែរឬទេ និងសំណង់១កន្លែងទៀតនៅឃុំព្រែកទន្លាប់មូលហេតុអ្វីបានជានៅបន្តសាងសង់?៕
No comments:
Post a Comment