ប្រជាពលរដ្ឋច្រើនគ្រួសារ នៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង មកជួបជុំគ្នាមុខសាលាដំបូងខេត្តកណ្ដាល - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

ប្រជាពលរដ្ឋច្រើនគ្រួសារ នៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង មកជួបជុំគ្នាមុខសាលាដំបូងខេត្តកណ្ដាល


ខេត្តកណ្តាល÷មានភាពភ្ញាក់ផ្អើល គ្រាដែលគេធ្វើ ដំណើរមកដល់មុខសាលាដំបូងខេត្តកណ្ដាល ពេលដែលគេឃើញប្រជាពលរដ្ឋច្រើនរយនាក់ ជួបជុំគ្នានៅរបងសាលាដំបូងខេត្តនៅគ្រាដែលគេដឹងថា តុលាការបានកោះហៅតំណាងប្រជាពលរដ្ឋចំនួន៤នាក់ឲ្យចូលបំភ្លឺករណីទំនាស់ដីធ្លី នៅភូមិឃ្លាំងស្បែកឃុំកំពង់លួងស្រុកពញាឮ ខេត្តកណ្តាល។


ប្រជាពលរដ្ឋបានឲ្យដឹងថា សាលាដំបូងខេត្តកណ្ដាលបានកោះហៅតំណាងប្រជាពលរដ្ឋចំនួន៤នាក់ រស់នៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញាឮ ឲ្យចូលទៅ កាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាលនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០ ២៥វេលាម៉ោង១០ ព្រឹក ពាក់ព័ន្ធនឹងដំណើររឿងដែលឈ្មោះទីទូច ប្តឹងទាក់ទងនឹងករណីប្រើអំពើហិង្សាលើអ្នកកាន់កាប់អចេរនា ដោយសុចរិតនិងធ្វើឲ្យខូចខាតដោយចេតនាកាលពីថ្ងៃទី០៩ខែឧសភាឆ្នាំ ២០២៥។


ប្រជាពលរដ្ឋបាននិយាយថា ការដែលពួកគាត់ប្រមូល គ្នាមកសាលាដំបូងខេត្តកណ្ដាលនៅពេលនេះក៏ព្រោះតែភ័យខ្លាចតុលាការខេត្តឃាត់ខ្លួន តំណាងពួកគាត់ទាំង៤ នាក់។ ម្យ៉ាងទៀតការមកជួបជុំគ្នា នៅរបងសាលាដំបូងខេត្តកណ្ដាលនៅពេលនេះ ក៏មិនមែនជាការដាក់សម្ពាធទៅលើតុលាការនោះដែរ ប៉ុន្តែជាការជួបជុំគ្នាគាំទ្រផ្ដល់កម្លាំងចិត្តដល់តំណាងពួកគាត់តែប៉ុណ្ណោះ។


នៅវេលាម៉ោង១០ព្រឹកបន្តិចទៀតនេះ តំណាងប្រជាពលរដ្ឋនឹងចូលខ្លួនទើបបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តកណ្ដាល។ លទ្ធផលយ៉ាងណានោះអង្គភាពសារព័ត៌មានយើងខ្ញុំនឹងផ្សាយលំអិតជាបន្តទៀត៕








No comments:

Post a Comment

Pages