សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ក្រសួង​វប្បធម៌ សម្ដែង​ការ​សោក​ស្ដាយ​ជាខ្លាំង ចំពោះ​​ការវាយ​កម្ទេច​កុដិបុរាណ​ចំនួន​ ៣ នៅ​វត្ត​ឧណ្ណា​លោម

ដោយ :www.phally-news.com

 ក្រសួង​វប្បធម៌ សម្ដែង​ការ​សោក​ស្ដាយ​ជាខ្លាំង ចំពោះ​​ការវាយ​កម្ទេច​កុដិបុរាណ​ចំនួន​ ៣ នៅ​វត្ត​ឧណ្ណា​លោម

ថ្ងៃ​ចន្ទ, 12 ខែ​ធ្នូ 2022 

រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ លោកជំទាវ ភឿង សកុណា បាន​សម្ដែង​ការ​សោក​ស្ដាយ​ជាខ្លាំង ចំពោះ​​ករណី វាយបំផ្លាញ​កុដិបុរាណ​ចំនួន​៣ ក្នុង​បរិវេណវត្ត​ឧណ្ណា​លោម ដើម្បី​សាង​សង់​ចេតិយ​ថ្មី។

យោង​លិខិតបង្គុំទូលថ្វា​យ​ សម្ដេច​ព្រះមហា​សង្ឃ​រាជ ទេព វង្ស ចុះថ្ងៃ​ទី៨ ខែធ្នូ ឆ្នាំ​២០២២ របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ បានបញ្ជាក់ថា កុដិបុរាណ​ដែល​ត្រូវបាន​គេ​វាយ​កម្ទេច​​ចោល ដើម្បី​យក​ទីធ្លា​កសាង​សង់​ព្រះមហា​ចេតិយ​ថ្មីនោះ រួមមាន​កុដិ​លេខ​៤៣-៤៤ និង​កុដិលេ​ខ៤៥។ កុដិ​ទាំង៣​នេះ ត្រូវ​បាន​កសាង​​ឡើង​ក្នុង​ឆ្នាំ​១៩៣០ ហើយ​ត្រូវចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌជា​តិ នៃមន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធា​នីភ្នំ​ពេញ នាឆ្នាំ​២០១៧។

លោកជំទាវ​គូស​បញ្ជាក់​នៅក្នុង​លិខិត​នោះ​ថា «ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ មាន​ការ​សោក​ស្ដាយ​ជាខ្លាំង ព្រោះកុដិទាំង​៣​នេះ ក្រសួង​បាន​ចាត់​ទុក​ជាសម្បត្តិ​វប្បធម៌​របស់​ជាតិ»។

លោកជំទាវបាន​ចាត់​ទុក​សកម្មភាព​នៃការ​រុះរើ​វាយ​កម្ទេច​កុដិ ដែល​ជាសំណង់​អគារ​បតិកណ្ឌ​ជាតិ​ទាំង​៣​នោះថា ជា «ទង្វើ​ដែលផ្ទុយ​នឹង​ច្បាប់» ស្ដីពី​កិច្ចការ​ពារ​បេតិក​ភណ្ឌវ​ប្បធម៌ និង​សារា​ចរ​ណែនាំ​របស់​រាជ​រដ្ឋាភិ​បាល​ ស្ដីពី​ការ​ទប់​ស្កាត់ ការ​វាយ​កម្ទេច​ និង​បំផ្លិច​បំផ្លាញ​អគារ​បេតិ​កភណ្ឌ។

លោកជំទាវ​បន្តថា រាល់​ការ​ជួស​ជុល​ព្រះវិហារ ឬសំ​ណង់​អគារ​បេតិក​ភណ្ឌ​នានា ត្រូវ​ស្នើ​សុំការ​អនុញ្ញាត​ និង​ការសិក្សា​ពិគ្រោះ​យោបល់​ ពី​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ ដែលជា​ក្រសួង​ជំនាញ។ ទន្ទឹមនឹង​នេះ លោក​ស្រី អំពាវនាវ​សូម​ឱ្យ ​សម្ដេច​ព្រះមហា​សង្ឃរាជ ទេព វង្ស មេត្តា​បញ្ឈប់​ការ​រុះរើ​ ឬ វាយ​កម្ទេច​អគារ​បុរាណ​នៅក្នុង​វត្ត​នេះ​ទៀត៕





No comments