សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ចៅហ្វាស្រុកអង្គរបូរីកំពុងតាំងខ្លួនជាតុលាការបញ្ជាមន្ត្រីក្រោមឳវាទចុះវាស់វែងដីមានទំនាស់

ដោយ :www.phally-news.com


ខេត្តតាកែវ ៖ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី មិនទាន់ទាំងបាត់ផ្សែងស្អុយរឿងអោយក្រុមឈ្មួញកាយថ្មជើងភ្នំបូរីលក់ផង ពេលនេះ បានតាំងខ្លួនជាតុលាការយ៉ាងទទឹងទិស បញ្ជាមន្ត្រីក្រោមឳវាទចុះវាស់វែងដីមានទំនាស់ទាំងដែលភាគីម្ខាងទៀតមិនយល់ព្រម។

ចៅហ្វាយស្រុកដែលទើបឡើងកាន់ដំណែងបាន៣ ៤ ខែរូបនេះ ចាប់តាំងពីទៅដល់កៅអីសាលាស្រុកភ្លាម មានរឿងអាស្រូវភ្លេត អស់ពីអោយគេកាយថ្មភ្នំលក់ ពេលនេះស្រាប់តែអោយមន្ត្រីក្រោមឳវាទខ្លួនចុះទៅវាស់វែងដីមានទំនាស់ទាំងដែលភាគីម្ចាងទៀតមិនយល់ព្រម នៅចំណុចភូមិព្រែកតាផ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ដោយអះអាងថា ជាបញ្ជារបស់លោកអភិបាលខេត្តតាកែវ ។ តាមប្រភពពីម្ចាស់ដីដែលត្រូវបានចៅហ្វាយស្រុកបំពេញការងារទាំងបំពាននេះ អះអាងថា គេធ្វើតាមបញ្ជាអភិបាលខេត្ត តែពេលសួររកលិខិតស្នាមគឺគ្មានទេ។ គាត់សង្ស័យ លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ស៊ីលុយពីម្ចាស់ដីម្ខាងទៀត ទើបធ្វើតាមគេបញ្ជា។
មន្ត្រីនៅមន្ទីរសូរិយោដីខេត្តតាកែវម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះថា គ្មាននីតិវិធីណាដែលត្រូវចៅហ្វាស្រុកចុះវាស់វែងដីកំពុងមានទំនាស់ដូចករណីខាងលើទាំងទទឹងទទែងទេ ហើយបើមានចំណាពីអភិបាលខេត្តគឺត្រូវតែដោះ ហើយចាំបាច់ណាស់ត្រូវមានការសម្របសម្រួលត្រូវរ៉ូវគ្នាពីភាគីទាំងសងខាងទើបអាចវាស់វែងបាន។ ករណីបញ្ជាអោយវាស់វែង គឺមានតែតុលាការទេទើបមានសិទ្ធ មិនអាចថ្នាក់ភូមិបាល ឬថ្នាក់ខេត្តមានសិទ្ធបញ្ជានោះទេ។
គួរកត់សម្គាល់ដែរថា លោក រស់ ប៊ុនធឿន ចៅហ្វាយស្រុកអង្គរបូរី ដែលគេមើលឃើញថា ចូលចិត្តដើរច្រៀងខារ៉ាអូខេ ផឹកស៊ី សឹងតែរាល់ថ្ងៃកំពុងបង្កើតរឿងអាស្រូវពេញស្រុក បង្កើតបក្ខពួកប្រព្រឹត្តអំពើពុករលួយ ដូចជាករណីកាយថ្មភ្នំបូរីដែលជាភ្នំប្រវត្តិសាស្ត្រលក់ ហើយពេលនេះមកបញ្ជាមន្ត្រីក្រោមឳវាទចុះទៅវាស់វែងដីមានទំនាស់តាមភាគីម្ខាងបញ្ជាទាំងទទឹងទិសខុសទៅនិងនីតិវិធីទៀត៕



No comments