សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ល្បែងជល់មាន់ដីនិងជល់មានតាមអនឡាញ{ឡែបថប}ខាងក្រោយផ្ទះយីហោគឹមឡុងថតរូបផ្តិតរូបថតមួយកន្លែងផ្សាយសំរោងយោង!!!

ដោយ :www.phally-news.com


ខេត្តតាកែវ៖ចេញផ្សាយថ្ងៃទី៣០.០៣.២០២៣ ល្បែងស៊ីសងភ្នាល់គ្នាជល់មាន់តាមអនឡាញ(ឡែបថប)ដែលប្រជាពលរដ្ឋស្គាល់ជាល្បែងបង្កអោយបែកបាក់គ្រួសារនិងបង្កើតបទល្មើសចោរកម្មផ្សេងៗនៅភ្នំមូលដ្ឋានដែលទីតាំងបណ្តោយផ្លូវទៅត្រាំខ្នារចម្ងាយពីផ្សារសំរោងយោងជាង២០០ម៉ែត្រ ស្ថិតក្នុងភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។


នេះបើយោងតាមការរាយកាណ៍ប្រជាពលរដ្ឋក្នុងមូលបានប្រាប់អង្គភាពកោយើើងនៅថ្ងៃនេះអោយដឹងថា៖ទីតាំងខាងលើបានបើកលេងល្បែងសុីសងដូចជា{ជល់មាន់ដីផ្លែកាំបិតហើយនិងជល់មាន់តាមឡែបថប់}ជាអចិន្ត្រៃយ៍ពោលគឺ៖ដុះស្លែរតែម្តង។

ក្រោយមកអង្គភាពយើងក៏បានរាយការណ៍ទៅលោក ម៉ាន់ ទូច មេប៉ុស្តិ៍ត្រពាំងសាប លោកបានប្រាប់អង្គភាពយើងថាលោកបានសួរទៅអធិការរងដែលតែអធិការងប្រាប់ថាទីតាំងហ្នឹងគឺជារបស់មេៗទេហើយក៏បានបិទទូរសព្ទជាប្រញាប់។

ជុំវិញល្បែងស៊ីសងខាងលើដែលលោកមេប៉ុស្តិ៍ត្រពាំងសាបបានប្រាប់ថាជារបស់មេៗមិនដឹងថាមេមួយណាទេមានតែ លោក ឆាយ កែវមុន្នី អធិការស្រុកបាទីទេ ទំនងប្រហែលជាដឹងរឿង ចៀសវាងមានការសង្ស័យ ពលរដ្ឋស្នើសុំលោកអធិការរូបនេះជួយចាត់មន្ត្រីជំនាញចុះបង្ក្រាបផងព្រោះថាទីតាំងមួយកន្លែងនេះដុះស្លែហើយគួរតែទៅបោសសំអាតលាងម្ដង។

ល្បែងស៊ីសង់ជល់មាន់ផ្លែកាំបិតនិងជល់មាន់តាមអនឡាញ ឡែប ថប់  ពលរដ្ឋសង្ឃឹមថាលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ និងចាត់មន្ត្រីជំនាញនៃស្នងការដ្ឋានចុះស្រាវជ្រាវដល់ទីតាំងជាក់ស្ដែងដើម្បីទប់ស្កាត់រាល់បទល្មើសល្បែងស៊ីសងទាំងឡាយណាដែលខុសច្បាប់និងចូលរួមចំណែកបញ្ជៀសអំពើចោរកម្មនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច ចោរឆក់ ចោរប្លន់ គោសផ្ទះ ហ្នឹងហិង្សាក្នុងគ្រួសារជាដើមសង្ឃឹមថាលោកស្នងការនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដើម្បីចូលរួមចំណែកការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីភូមិ/ឃុំមានសុវត្ថិភាពទាំង ៧ចំណុចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។

No comments