សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត ដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី"ភាពជោគជ័យក្នុងរយ:ពេល ០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល!!!

ដោយ :www.phally-news.com


ខេត្តកណ្តាល÷ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី"ភាពជោគជ័យក្នុងរយ:ពេល ០៥ឆ្នាំ កន្លងមករបស់រដ្ឋបាលខេត្តកណ្ដាល" នៅទីស្ដីការគណ:រដ្ឋមន្ត្រី។ 


ក្នុងសន្និសីទសារព័ត៌មាននេះ ឯកឧត្តមអភិបាលកណ្ដាល បានថ្លែងអំណរគុណចំពោះអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានរៀបចំសន្និសីទសារ ព័ត៌មានស្ដីពី"ភាពជោគជ័យក្នុងរយ:ពេល០៥ឆ្នាំរបស់រដ្ឋបាលខេត្តកណ្ដាល"ដើម្បីជម្រាបជូនអំពីវឌ្ឍនភាព និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តកណ្ដាលសម្រេចបាននាពេលកន្លងមក។

សូមជម្រាបថា ការរៀបចំសន្និសីទសារព័ត៌មាននេះ មានគោលបំណងបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីភាពជោគជ័យ ដែលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងអនុវត្ត និងសម្រេចបានសមិទ្ធផលជាវិជ្ជមាន ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

No comments