ខេត្តកណ្តាល៖ផ្សាយចេញថ្ងៃទី០២.០៦.២០២៣ ពលរដ្ឋក្នុងមូលដ្ឋានស្រុកពញាឮបានរាយការណ៍ប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងថាសុ្រកពញាឮល្បែងសុីសងជល់មាន់តាមប្រពន្ធ័(ឡែបថប់) កំពុងតែពេញនិយម រីកដូចផ្សិតបែរជាអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកហាក់បីដូចជាមិនយកទុកដាក់ក្នុងការបង្ក្រាប(ពោល)៖
នៅតែបណ្ដែតបណ្ដោយឱ្យល្បែងស៊ីសងទាំងនោះកំពុងតែពង្រីកទីតាំងរបស់ខ្លួនយ៉ាងសកម្មនៅក្នុងមូលដ្ឋាន។
ពលរដ្ឋលើឡើងថាទីតាំងល្បែងសុីសងមាន ០៣ កន្លែងនៅក្នុងមូលដ្ឋានស្រុកពញាឮដោយមាន👇
ទីតាំង១ ៖នៅក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល រីឯទីតាំង០២កន្លែងទៀតស្ថិតនៅក្នុងភូមិតែមួយគឺភូមិសសី ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល កំពុងតែបើកដំណើរការដោយសេរីដោយមិនទាន់មានមន្ត្រីពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកពញាឮណាម្នាក់ដឹកនាំកម្លាំងចុះពិនិត្យនិងធ្វើការបង្កា្របនោះទេ។
សូមរំលឹកថា៖កាលពីថ្ងៃទី០៥ ឧសភាឆ្នាំ ២០២៣ កន្លងទៅមានទីតាំង០១កន្លែងដែរស្ថិតក្នុងភូមិកំពុងអុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល អង្គភាពសារព័ត៌មានយើងបានរាយការណ៍ជូនលោក ដួង តេង អធិការស្រុកពញាឮតាមរយៈtelegram ជុំវិញល្បែងស៊ីសងខាងលើម្ដងហើយ លោក ដួង តេង បានបញ្ជាកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់អុសចុះធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងតែបានមួយដង្ហើមចង្រិត ខណៈពេល នេះទីតាំងមួយកន្លែងនេះបានបើកដំណើរការជាផ្លូវការម្ដងទៀតហើយ រួមទាំងទីតាំងដទៃទៀតកំពុងតែពង្រីកទីតាំងរបស់ខ្លួនយ៉ាងសកម្មនៅក្នុងមូលដ្ឋានស្រុកពញ្ញាឮ។
ជុំវិញល្បែងស៊ីសងភ្នាល់មាន់តាមប្រព័ន្ធ( ឡេប ថប) ០៣ទីតាំងខាងលើពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថាលោក ដួង តេង អធិការស្រុកពញាឮនិងយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំមន្ត្រីក្រោមឱវាទរបស់ខ្លួនចុះបង្ក្រាបបន្តទៀត ជៀសវាងមន្ទិលពលរដ្ឋដាក់ការសង្ស័យថាទីតាំងល្បែងស៊ីសងរីកដូចផ្សិតបានទាល់តែមានការបើកដៃពីសំណាក់មន្ត្រីមូលដ្ឋានទើបបើកដំណើរការទីតាំងរបស់ខ្លួនបានដោយសេរីសង្ឃឹមថាលោក ដួង តេង និងបង្ក្រាបទីតាំងរីកដូចផ្សិតខាងលើក្នុងមូលដ្ឋានរបស់ខ្លួនបានចាក់ជាមិនខាន។
ពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា៖លោក ថន សុវណ្ណា អភិបាលស្រុកពញាឮគួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះស្រាវជ្រាវល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលាមិនគួរណាបណ្ដែតបណ្ដោយទុកអោយមានល្បែងកាន់រីកដូចផ្សិតនៅក្នុងមូលដ្ឋាននោះទេ។
ដើម្បីចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់- គាត់ផ្ទះជាពិសេសហិង្សាក្នុងគ្រួសារជាដើម ព្រោះល្បែងគឺជាដើមចោម នៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន និងចូលរួមចំណែកគោរពទៅតាមអនុសាសន៍របស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ល្បែងសុីសងទាំងឡាយណាដែលខុសច្បាប់។
No comments:
Post a Comment