(បន្ទាយមានជ័យ) : អនុវត្តតាមបទបញ្ជាយ៉ងមុឺនម៉ាត់របស់ លោករវសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែតប៉ែត យ៉ាងយកចិត្តទុកដាក់ជនសង្ស័យ ០២ នាក់ ត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល ក្របួចបាន.ពាក់ព័ន្ធករណីឃាតកម្ម
កាលពីថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២៣ វេលាម៉ោង០៥និង១០នាទី ទាបភ្លឺ មានករណីឃាតកម្ម(កាប់) កើតឡើង នៅចំណុចផ្លូវបេតុង មុខស្តង់អេតចាយយាយម៉ៅ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យមង្គលបុរី ។
ជនសង្ស័យមានគ្នា០៦នាក់ ជិះម៉ូតូ០២គ្រឿង ដៃកាន់បាំបិតខ្វែវ២ដើម និងកាំបិតប៉ាំងតោ០១ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ នៅពេលជនរងគ្រោះចេញពីធ្វើការ ។
ក្រោយពេលប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាល បានទទួលបណ្តឹងហើយ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រហូតកំណត់មុខសញ្ញាបាន ។
រហូតដល់ថ្ងៃទី៣១ ខែ ឧសភា កំលាំងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល បានឃាត់ខ្លួនចំនួន០២នាក់ រស់នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ចម្លើយរបស់ជនង្ស័យទាំង០២នាក់បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យបាត់បង់ជីវិតនៅពេលបញ្ជួនទៅ មន្ទីពេទ្យមង្គល់បូរី ពិតប្រាកដមែន ។
.សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុនកំលាំងជំនាញព្រហ្មទ័ណ្ធក្រុងប៉ោយប៉ែត បានឃាត់ខ្លួនបក្ខពួកចំនួន០៦នាក់ បានកសាងសំណុំរឿងបញ្ជួនទៅតុលាការតាមនីតិវិធីច្បាប់ ។
No comments:
Post a Comment