សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

លោក តាំង សារ៉េត (ហៅម៉ែន) ឈ្មួញរកស៊ីលក់អាចម៍ដី រងការរិះគន់ពីពលរដ្ឋក្នុងសង្កាត់រលាប ខណៈអាជ្ញាធរពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់!

ដោយ :www.phally-news.com


ពោធិ៍សាត់÷  ប្រភពពីប្រជាពលរដ្ឋ រស់នៅក្នុងភូមិឈើទាលរូម សង្កាត់រលាប ក្រុងនិងខេត្តពោធិ៍សាត់ បានឲ្យដឹងថារាល់ថ្ងៃនេះពួកគាត់បានឃើញក្រុមឈ្មួញ រកស៊ីលក់អាចម៍ដី

ឈ្មោះ តាំង សារ៉េត ហៅម៉ែន កំពុងសម្រុកកាយដីភ្នំឈើទាលរូម ក្នុងភូមិឈើទាលរូមទៅលក់ ដោយសង្ស័យថាមានការឃុបឃិតគ្នាជាប្រព័ន្ធ នេះបើយោងតាមប្រភពដែលបណ្ដាញគេហទំព័រ(ផល្លីញូស៍)  ទើបទទួលបាន។

ប្រភពបានលើកឡើងថា ពាក់ព័ន្ធបញ្ហានេះពលរដ្ឋជាច្រើន បានសង្កេតឃើញថា ក្រុមឈ្មួញកាយដីភ្នំនេះ ហាក់ដូចមិនខ្លាចច្បាប់បន្តិចសោះឡើយ ទើបបានជាហ៊ានជីកកាយដីភ្នំ ដឹកយ៉ាងរំភើយដោយមិនគ្រប ឬក៏មន្ទីរ៉ែនិងថាមពលលោកតម្រូវឲ្យធ្វើបែបនេះឬយ៉ាងណា?

ពាក់ព័ន្ធករណីខាងលើនេះ លោក រស់ រដ្ឋថា អនុប្រធានរ៉ែថាមពលខេត្តពោធិ៍សាត់ បានប្រាប់មកបណ្ដាញ គេហទំព័រ(ផល្លីញូស៍)ឲ្យដឹងថា ថាពាក់ព័ន្ធការកាយដីភ្នំ គឺមានច្បាប់អនុញ្ញាតចេញពី មន្ទីររ៉ែថាមពលខេត្តពោធិ៍សាត់ ចំណែក លោក សេងប៊ុន ថុល ប្រធានមន្ទីរ៉ែខេត្តពោធិ៍សាត់ បានប្រាប់ថាមិនទាក់ទងមកលោកសិនចាំបាច់អីរាយការណ៍ទៅក្រសួង

ពាក់ព័ន្ធករណីខាងលើនេះ គេហទំព័រ(ផល្លីញូស៍) បានទំនាក់ទំនងទៅលោក គង់ ពុទ្ធារ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោកថា ពាក់ព័ន្ធការកាយដីភ្នំនេះ លោកបង្វែរអោយទំនាក់ទំនងសួរទៅខាងផ្នែករដ្ឋបាលព្រៃឈើ ព្រោះចំណុចទីតាំងនេះមិននៅក្រោមការគ្រប់គ្រងរបស់បរិស្ថាននោះទេ។

ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលសូមជួយចាត់មន្ត្រីក្រោមឱវាទចុះនិងត្រួតពិនិត្យមើលផងទាន៕

ដោយ:ប៊ន ប៊ុណ្ណា (ភ្នាក់ងារប្រចាំខេត្តពោធិ៍សាត់)

ទំនាក់ទំនងព័ត៌មាន:095441817


No comments