សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

សំបុកល្បែងដ៏ធំមួយនៅកណ្ដាលក្រុងភ្នំពេញ លេងដាក់លុយរាប់ពាន់ដុល្លារប្រភេទ(បៀរអុងឌូ) ដ៏ធំបង្កប់ក្នុងបុរីអ័រគីដេ សង្ស័យអាជ្ញាធរពាក់ពន្ធ័ក្នុងខណ្ឌសែនសុខត្រូវថ្នាំសណ្តំទើបមិនបង្ក្រាប !!!

ដោយ :www.phally-news.com


ភ្នំពេញ៖ផ្សាយចេញថ្ងៃទី០៨.០៧.២០២៣ ល្បែងសុីសងភ្នាល់លុយគ្នារាប់ពាន់ដុល្លាបង្កប់ក្នុងបុរីអ័រគីដេ តាមប្រភពពីលេងល្បែងស៊ីសងបានលួចបង្ហើបប្រាប់ អង្គភាពផល្លីញូអោយដឹងថា  ល្បែងបៀរអុងឌូ ស៊ីសងលុយរាប់ពាន់ដុល្លារ កំពុងសម្ងំលេងយ៉ាងសុវត្ថិភាព ក្នុងបុរីអ័រគីដេវីឡា ក្នុងផ្ទះលេខ៨៣ ផ្លូវលេខ៣ ហៅ(ផ្លូវរំចង់) ស្ថិតក្នុងភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ 

បើតាមប្រភពបានបញ្ជាក់ថា ទីតាំងល្បែងស៊ីសងខាងលើនេះ មានឈ្មោះ( ម៉ាប់ )ជាមេល្បែងដ៏ល្បីល្បាញ កំពុងដំណើរការយ៉ាងរលូន ដោយមិនទាន់ឃើញសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌសែនសុខណាម្នាក់ចេញមុខដឹកនាំកម្លាំងចុះបង្ក្រាប នៅឡើយទេ បើទោះជាមានសេចក្តីរាយការណ៍ ជូនទៅសមត្ថកិច្ចពាក់ព័ន្ធជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ។

ប្រភពច្បាស់ការបានលួចប្រាប់បន្តថាទីតាំងមួយនេះគេលេងល្បែងបៀរអុងឌូ ក្នុង១ទឹកចាប់១០០.០០០រៀល (ដប់មុឺនរៀល) ឡើងទៅ ហើយក្រុមអ្នកលេងល្បែងទាំងនោះគេបានបណ្ដាក់គ្នាដូចខ្យងអ្នកលេងល្បែងដាក់ឡាននិងម៉ូតូ នៅក្រៅ ដោយប្រើសេវាកម្មមធ្យោបាយ ជិះ pass app ចូលទៅវិញជាយុទ្ធសាស្ត្របន្លំភ្នែកសមត្ថកិច្ច ។

ធ្វើដូចជាស្ងប់ស្ងាត់ណាស់  ប៉ុន្តែ ខាងក្នុងវិញ គឺ កំពុងលេងល្បែងយ៉ាងគគ្រឹកគ្រេង អស់រយៈពេលមួយអាទិត្យទៅហើយចំពោះអ្នកចូលប្លែកមុខ ឬមិនសូវស្គាល់ច្បាស់ គេមិនអនុញ្ញាតឲ្យយកទូរសព្ទដៃចូលនោះទេ។

ជុំវិញល្បែងសុីសងខាងលើពលរដ្ឋដាក់សង្ស័យថាប្រហែលជាអាជ្ញាធរ ពាក់ពន្ធក្នុងខណ្ឌសែនសុខត្រូវថ្នាំសណ្ដំអស់ហើយមើលទៅបានជាមិនមានវិធានការណាចុះស្រាវជ្រាវដឹកនាំកម្លាំងចុះបង្ក្រាបបែកជាបណ្ដែតបណ្ដោយឲ្យទីតាំងល្បែងស៊ីសងមួយកន្លែងនេះបើកដំណើរការបានដោយសេរីទាំងខុសច្បាប់។

ពាក់ព័ន្ធល្បែងស៊ីសងខាងលើពលរដ្ឋនៅក្នុងមូលដ្ឋានសំណូមពរឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងឯកឧត្តម ស ថេត អគ្គស្នងការរោងក៏ជាស្នងការរាជធានីភ្នំពេញឯកឧត្តមទាំងពីរមេត្តាជួយចាប់មន្ត្រីជំនាញនូវស្នងការដ្ឋានចុះពិនិត្យនិងស្រាវជ្រាវជាក់ស្ដែងដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមចំណែកបញ្ជៀសអំពើរចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច-ចោរឆក់-ចោរប្លន់-គាស់ផ្ទះហិង្សានិងគ្រួសារជាដើមព្រោះល្បែងគឺជាដើមចំនៃការបង្កបង្កើតបទល្មើសនៅក្នុងមូលដ្ឋាន។



No comments