ភ្នំពេញ ÷ក្លិបកម្សាន្ត១កន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសងច្រើនប្រភេទនិងថ្នាំគ្រវីច្រើនប្រភេទ ដោយមានជនជាតិចិន ចេញ,ចូលយ៉ាងកគ្រឹកគ្រេង ព្រមទាំងមានជនស៊ីវិលកាងជាច្រើន យាមកាមយ៉ាងតឹងរឹងផងដែរ ។ទីតាំងខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុងជិតផ្សារសាមគ្គី អតីតក្លឹបអេស៊ី ស្ថិតនៅក្នុងទឹកដីសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ទីតាំងខាង លើនេះមើលពីខាងក្រៅទៅ ឃើញមានសភាពស្ងប់ស្ងាត់ល្អណាស់។
ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជិតៗនោះ បានលើក ឡើងថា ទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ គេសង្កេតឃើញមានភ្ញៀវប្រុស,ស្រី ហើយជាពិសេសជនជាតិចិន ជាច្រើននាក់ ចូលលេងក្នុងទីតាំងខាងលើនេះយ៉ាងគក្រឹកគគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋានហាក់ មិនអើពើសោះឡើយ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានខាងលើ ធ្វើឲ្យគេយល់ថាទំនងជាទទួលបានលាភសក្ការៈពីម្ចាស់ក្លឹបកំសាន្តខាង លើនេះហើយ បានជាធ្វើមិនដឹងមិនឮ។ មិនតែប៉ុណ្ណោះបានផ្ដល់ឱកាសឲ្យពួកសន្តិសុខ ជនស៊ីវិលនៅទីនោះធ្វើអ្វីស្រេចតែនឹងចិត្តទៀតផង។
ក្រុមសន្តិសុខដែលជាជនស៊ីវិល នៅឈរយាមមុខក្លឹបខាងលើនេះហាក់ដូចជាមានឥទ្ធិពលឬយ៉ាងខ្លាំង មិនញញើតចំពោះនរណាឡើយ។ ពួកគេប្រយ័ត្នប្រយែងក្នុងការអនុញ្ញាតឲ្យថតរូបភាព ជាពិសេសក្រុមអ្នក កាសែត។ ការប្រយ័ត្នប្រយែងនោះ ក៏ព្រោះតែនៅខាង ក្នុងក្លិបកំសាន្តនេះមានអាថ៌កំបាំងច្រើន ដែលប្រភពខ្លះខ្សិបថា ក្រៅពីល្បែងស៊ីសងច្រើនប្រភេទ ក៏មានការប្រើ ប្រាស់ថ្នាំគ្រវីទៀតផង។ គេនិយាយថា ធម្មតាក្លឹបកំសាន្តដើម្បីទាក់ទាញបានអតិថិជន ជាពិសេសជនជាតិចិនក្រៅតែពីល្បែង គឺត្រូវតែមានថ្នាំគ្រវីសម្រាប់បំពេញសេចក្តីត្រូវការរបស់អតិថិជន។
ពាក់ព័ន្ធនឹងករណីខាងលើនេះ ពលរដ្ឋស្នើរសារព័ត៌មាន ជួយផ្សព្វផ្សាយ និងសំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ,ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ,លោកអភិបាលខណ្ឌទួលគោកនិង លោកអធិការខណ្ឌទួលគោក ជួយចុះពិនិត្យទីតាំងខាង លើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 095441817
No comments:
Post a Comment