សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ករណីទីតាំងផលិតបារីសង្ស័យគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ នៅឃុំកណ្ដឹង ក្លាយ ទៅជា"ឆ្នាំងមិនក្តៅ, ក្តៅគ្រប់ឆ្នាំង"ទៅវិញ

ដោយ :www.phally-news.com


ខេត្តតាកែវ÷បុរសម្នាក់អាយុ៤៩ឆ្នាំឈ្មោះកែវ មុន្នីដេត ក្នុងតួនាទីជាប្រធានសន្តិសុខឬហៅម្យ៉ាងថា មេសន្តិសុខបាន"ក្តៅ"ចំពោះអត្ថបទចុះផ្សាយ របស់គេហទំព័រពេញ ចិត្តមេឌា ដែលលើកឡើងករណីរោងចក្រផលិតបារី១ កន្លែងនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ថា សង្ស័យគ្មានច្បាប់ទម្លាប់។ អ្វីដែលគួរឲ្យអស់សំណើចនោះគឺ ក្នុងនាមជា "មេ" សន្តិសុខ លោកកែវ មុន្នីដេត បាន សរសេរពាក្យបណ្ដឹង១ចូលអធិការរដ្ឋាននគរបាលស្រុកបាទី ប្តឹងលោកស៊ិន ខ្វាន់ឆា និពន្ធនាយកគេហទំព័រពេញចិត្តមេឌា ដោយពាក្យបណ្ដឹងនេះមិនដឹង ប្ដឹងពីបទអ្វីឲ្យប្រាកដ ហើយក៏មិនទាន់ឃើញមានការវ៉ៃត្រាទទួល របស់អធិការដ្ឋាននគរបាលស្រុកបាទីនៅឡើយទេ។

គេហទំព័រពេញចិត្តមេឌា មើលហើយមើលទៀត អំពីគោលបំណងរបស់លោកកែវ មុន្នីដេត ប៉ុន្តែមិនដឹងថាលោកចង់សរសេរប្ដឹងពីអ្វី? ពីព្រោះអ្វីដែលគេហទំព័រពេញចិត្តមេឌា បានផ្សព្វផ្សាយ គឺទៅតាមអ្វីដែលយើងបានសួរនាំលោក"មេ"សន្តិសុខដែលដែលហៅអ្នកការសែត ចូលជួបនៅក្នុងការិយាល័យ នៅក្នុងរោងចក្រផលិតបារីនោះនិយាយប្រាប់ ។ លោកមេ សន្តិសុខបាននិយាយថា ទីតាំងផលិតបារីរបស់ខ្លួនមានច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែលោកមិនបានបង្ហាញឯកសារអ្វី ដែលជាសំអាងច្បាប់ទម្លាប់នោះទេ។ តើចំណុចនេះត្រឹមត្រូវឬទេ លោកមេសន្តិសុខ ! ?

ជុំវិញរឿងរ៉ាវខាងលើ លោកគេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តតាកែវ បានប្រាប់អ្នកកាសែតឲ្យដឹងថា (ដឹងម៉េចគេចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម មានឬមិនមានយើងម៉េចដឹង យើងគ្រាន់តែអនុញ្ញាតដំណើរការនិង ទទួលស្គាល់ការចុះបញ្ជី)។

គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៤គេហទំព័រពេញចិត្តមេឌា បានផ្សព្វផ្សាយព័ត៌មានស្ដីអំពីទីតាំងផលិតបារី១កន្លែងសង្ស័យគ្មានច្បាប់ទម្លាប់។ នៅក្នុងអត្ថបទព័ត៌មានបានស៊ើបសួរព័ត៌មាន ពីលោកប្រធានសន្តិសុខ ដែលឈរជើងក្នុងរោងចក្រនោះ។ អត្ថបទព័ត៌មាន បានធ្វើឲ្យលោក(កែវ មុន្នីដេត) មេសន្តិសុខ ហាក់ដូចជាក្តៅក្រហាយរសាប់រសល់នៅមិនសុខ រត់ទៅពឹងគេឯងអោយជួយសម្របសម្រួលជាមួយ នឹងសារព័ត៌មានពេញចិត្តមេឌា ឱ្យលុបព័ត៌មាននោះចេញជាថ្នូរនិងទឹកប្រាក់បន្តិចបន្តួច តែអង្គភាពសារព័ត៌មានពេញចិត្តមេឌា មិនយកទទួលយកសំណើនោះ តែបើមានអ្វីចង់បំភ្លឺឲ្យបំភ្លឺមកតាមច្បាប់របបសារព័ត៌មាន បែរជាមិនឃើញមានការបំភ្លឺ ក៏លេចចេញជាក្រដាសសរសេរដៃ១សន្លឹក ដែលគេមើលឃើញថា ជាពាក្យបណ្ដឹងជូនអធិការដ្ឋាននគរបាលស្រុកបាទីជួយរកអន្តរាគមន៍។ ប៉ុន្តែក្រោយពីអានហើយ អានទៀត មិន ដឹងថា តើលោកកែវ មុន្នីដេត ប្ដឹងពីអ្វី និងគោលដៅចង់បានអ្វី? រឿងនេះគឺដូចអ្វីដែលគេតែងតែនិយាយថា ឆ្នាំងមិនក្តៅ-ក្តៅគម្រប។ ហេស ហេ !
អត្ថបទព័ត៌មានរបស់គេហទំព័រពេញចិត្តមេឌា ដែលធ្វើ ឲ្យលោកមេសន្តិសុខក្តៅក្រហាយនោះបានសរសេរថា គេរកឃើញទីតាំងផលិតបារីសង្ស័យខុសច្បាប់ ១កន្លែងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងដំណើរការផលិតយ៉ាងសកម្ម ដោយមានទីតាំងធំទូលាយ។ ប៉ុន្តែទីតាំងនេះមានការយាមការតឹងរឹង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតថតរូបភាពផ្ដេសផ្ដាស និងព្យាយាមមិននិយាយជាមួយអ្នកកាសែតនោះទេ។ ករណីនេះត្រូវគេសង្ស័យថា ឈ្មួញថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិត ខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតបារីនេះស្ថិតនៅផ្ទៃដីធំមួយជាឃ្លាំងអិលខេហ្សិតអេចអេសធី(LKZ HST STORE) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមយ៉ាងតឹងរឹង។ បុរសជាសន្តិសុខព្យាយាម មិននិយាយឬធ្វើជាមិនដឹងរឿងអ្វីទាំងអស់ហើយ និងដេញអ្នកកាសែតមិនឲ្យថតរូបភាពទៀតផង។ មិនដឹងថា តើអាជ្ញាធរស្រុកបាទី ខេត្តតាកែវបានដឹងអំពីអ្វីដែលកំពុងកើត នៅក្នុងមូលដ្ឋានរបស់ខ្លួនដែរឬយ៉ាងណានោះទេ? ប៉ុន្តែប្រជាពលរដ្ឋ ឃុំកណ្ដឹងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សុទ្ធតែបានដឹងអំពីទីតាំងខាងលើផលិតបារី ហើយមិនអនុញ្ញាតឲ្យមាន ការចេញ,ចូលផ្ដេសផ្ដាសនោះឡើយ។

ប្រជាពលរដ្ឋខ្សឹបខ្សៀវថា ទីតាំងផលិតបារីខាងលើនេះ ទំនងជាថៅកែជនជាតិចិន ហើយបារីដែលផលិតរួចត្រូវបាននាំចេញតាមផ្លូវជាតិលេខ២ ឆ្ពោះទៅខេត្ត តាកែវទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិនស្រុកគិរីវង់ ឬច្រកស្រុកបុរីជលសារ? ប្រភពបានឱ្យដឹងថា ទីតាំងផលិតបារីនេះមានការយាមកាមម៉ត់ចត់យ៉ាងតឹងរ៉ឹងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋចេញ,ចូលដើរក្បែរដោយសេរីនោះទេ។ យ៉ាងណាក៏ដោយ គេឃើញមានអាជ្ញាធរមានសមត្ថកិច្ចស្រុកបាទី ខេត្តតាកែវក៏ ដូចជាស្ថាប័នជំនាញចេញ,ចូលនៅទីនោះដែរ។ ប៉ុន្តែមិនដឹងថា មានការអ្វីនោះទេ។

បុរសជាសន្តិសុខអះអាងថា ទីតាំងផលិតបារីនេះមាន ច្បាប់ទម្លាប់ត្រឹមត្រូវ ប៉ុន្តែមិនបង្ហាញក្រដាសស្នាម ឲ្យអ្នកកាសែតឃើញនោះទេ។ ដូច្នេះគឺប្រាកដណាស់ថាទីតាំងនេះសង្ស័យផលិតបារីខុសច្បាប់ ឬគឺជាទីតាំងដែលមិនសមស្របទៅនឹងច្បាប់របស់កម្ពុជា។ បើទោះជាបារីនោះផលិតមិនសម្រាប់ចែកចាយ ឬលក់នៅក្នុងប្រទេសឬយ៉ាងណាក៏ដោយ ប៉ុន្តែវាជាបញ្ហារំលោភដ៏ធ្ងន់ធ្ងរមួយព្រោះគេដឹងថា បារីដែលផលិតដោយជនជាតិចិនទាំង នេះគឺដើម្បីនាំចេញទៅប្រទេសដទៃទៀត។ ដូច្នេះកម្ពុជាមិនមែនជាកន្លែងសម្រាប់ពួកចិនទាំងនោះ ធ្វើអ្វីស្រេចតែនឹងចិត្ត ដូចជាការផលិតបារី
សម្រាប់នាំចេញទៅក្រៅប្រទេសនោះឡើយ។ 

គេនិយាយថា អាជ្ញាធរស្រុកបាទី ខេត្តតាកែវ មិនគួរបណ្តែតបណ្ដោយ ឲ្យមានបញ្ហាបំពានច្បាប់ពីសំណាក់ជនជាតិចិនយ៉ាងនេះទេ ពីព្រោះប្រជាពលរដ្ឋយល់ថាទីតាំងផលបារីនៅក្នុងឃុំកណ្ដឹងនោះ គឺជាការឃុបឃិតរបស់អាជ្ញាធរនិងថៅកែឈ្មួញជនជាតិចិន។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច មិនត្រូវចាត់វិធានការត្រឹមតែជាការបង្ក្រាប ឬបិទរោងចក្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ពួកគេដែលជាថៅកែផលិតបារីនេះយកទៅផ្ដន្ទាទោសឲ្យបានសមស្របតាម ច្បាប់ឲ្យបានត្រឹមត្រូវ៕



No comments