កណ្ដាលក្រុងយើងហ្នឹងទេ! ក្លឹបស្នូកគ័រមួយកន្លែងនៅសង្កាត់បឹងត្របែក សង្ស័យបង្កប់ល្បែងស៊ីសង - គេហទំព័រ ផល្លី ញូវ
ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ www.phallynews.com/ : ទំនាក់ទំនងតាមរយៈលេខ៖ Tele: 095441817 /071 4130 444

Breaking

កណ្ដាលក្រុងយើងហ្នឹងទេ! ក្លឹបស្នូកគ័រមួយកន្លែងនៅសង្កាត់បឹងត្របែក សង្ស័យបង្កប់ល្បែងស៊ីសង


ឮប្រភពខ្សឹបខៀវថា ទីតាំងស្នូកឃ័រមួយកន្លែង ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន មានលាយឡំដោយល្បែងស៊ីសង ជាច្រើនប្រភេទជាពិសេសវង់អាប៉ោងតែ ម្ដង។ សកម្មភាពល្បែងស៊ីសងទាំងអស់នេះ ញ៉ាំងឲ្យអ្នកលេងមានច្រើនជម្រើស ក្រៅតែពីចូលលេងល្បែងកីឡាស្នុកឃ័រ គឺអាចលេងល្បែងស៊ីសងអ្វីៗផ្សេងទៀតដោយរីករាយ។

ប្រភពពីប្រជាពលរដ្ឋ មិនដឹងថា តើជាការពិតដែរឬទេ? ដែលមានសេចក្តីរាយការណ៍ថា ក្លឹបស្នុកឃ័រមួយកន្លែងនៅតាមបណ្តោយផ្លូវ៩៥ ខាងក្រោយអតីតក្រសួងដែន ដីនគរបនីយកម្មនិងសំណង់ ឋិតក្នុងសង្កាត់បឹងត្របែកខណ្ឌចំការមន សង្ស័យបង្កប់ល្បែងស៊ីសងខុសច្បាប់ជា ច្រើនប្រភេទជាពិសេសអាប៉ោង។ ប្រជាពលរដ្ឋសំណូម ពរអាជ្ញាធរមានសមត្ថកិច្ចក្នុងទឹកដីខណ្ឌចំការមន មេត្តាចុះជួយត្រួតពិនិត្យផង។ បើតាមប្រភពបន្ថែមថា ទីតាំងនេះបានដំណើរការជាយូរមកហើយចំពោះល្បែងស៊ីសងដែលនៅខាងក្នុងនោះ ។ ពោលដើរចូលក្នុង ច្រើនជាន់ទើបដល់ ។ គេអាចនិយាយបានថា វាជាការកំសាន្តរបស់មេៗនៅពេលគាត់ជួបជុំគ្នាតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយប្រភពបន្ថែមថា ល្បែងស៊ីសង្កប់នៅខាងក្នុងលាយឡំជាមួយតុស្នុកឃ័រនោះ ចាក់ថ្នល់លុយច្រើនៗគួរសមដែរ ពីព្រោះអ្នកទៅលេងល្បែងនៅទីនោះមិនមែនជនកំប៉ិកកំប៉ុក,អ្នករត់កង់បី,រត់ pass app ឬម៉ូតូឌុបឡើយ។ ប៉ុន្តែជាអ្នកដែលមានយសសក្តិ,មាន បុណ្យស័កមុខមាត់ខ្ពង់ខ្ពស់ ឬជាអ្នករកស៊ីមានទ្រព្យ សម្បត្តិស្តុកស្ដម្ភ។ ដូច្នេះ បើគេលេងល្បែងស៊ីសង ក៏មិនមែនលេងកំប៉ិកកំប៉ុក ឲ្យមានតែឈ្មោះនោះដែរ គឺគេលេងដាក់លុយច្រើនឲ្យសមនឹងមុខមាត់,កិត្តិយសរបស់ពួកគេជាមន្ត្រីធំឬជាអ្នកមានលុយច្រើន។អ្នកលេង អាចជួបជុំគ្នាតាមការណាត់ ហើយម្ចាស់ទីតាំងគ្រាន់តែកាន់យកតុងប៉ុណ្ណោះ។

គេមិនដឹងថា តើអាជ្ញាធរខណ្ឌចំការមនមានសមត្ថភាពអាចទៅបង្ក្រាបទីតាំងនោះ បានឬយ៉ាងណានោះទេ ពី ព្រោះថា អ្នកទៅលេងល្បែងស៊ីសង កំដរការអផ្សុកទាំង អស់នោះអាចមានបុណ្យសក្តិធំ ជាងមេខណ្ឌចំការមន នោះទៅទៀត។ យ៉ាងណាក៏ដោយ បើយកច្បាប់ជាធំនោះ អាជ្ញាធរខណ្ឌចំការមន ពិតជាអាចបង្ក្រាបវង់ល្បែងស៊ីសងនោះបាន ហើយបើហោចណាស់ក៏អាចម្រាបម្ចាស់ទីតាំងថា ការលេងល្បែងគឺជាទង្វើខុសច្បាប់៕


No comments:

Post a Comment

Pages