ក្រចេះ៖បទល្មើសធ្យូងឆ្លងដែននៅតែបន្តសម្រុកដឹកជញ្ជូនឆ្លងដែនទៅលក់នៅឯប្រទេសវៀតណាមជាពិសេសពេលយប់ជ្រៅ ចេញតាមច្រកទ្វេភាគ្គី ប៉ុស្តិ័ការពាព្រំដែនជាយឃ្លាំង ក្រោមការគ្រប់គ្រងរបស់លោក អៀម សុខលីម ដែលបុគ្គលល្បីឈ្មោះ និងមានអំណាចដ៍មហិមាប្រចាំស្នងការដ្ឋានខេត្តក្រចេះ។
ប្រភពច្បាស់កាពីពលរដ្ឋបានបញ្ជាក់ថាមេឈ្មួញដ៍ចាស់វស្សាដែលជំនាញខាងដឹកធ្យូងបង្កប់ឈើខុសច្បាប់ បានគប់គិត ចែកផលប្រយោជន៍ឲ្យលោក អៀម សុខលីម មានឈ្មោះថា ចែវីៗ។ ចែវី អាចដឹកធ្យូងជញ្ជូនឆ្លងដែនខុសច្បាប់បានដោយរលូនបែបនេះ គឺដោយសារមានលោកអៀម សុខលីម ជាអ្នកជួយសម្របសម្រួល ឲ្យរថយន្តដឹកធ្យូងរត់តាមផ្លូវណា ចេញម៉ោងណាដល់ច្រកទ្វារព្រំដែន។ មានដាក់ការសង្ស័យថាលោក អៀម សុខលីម ហ៊ានធ្វើព្យុះ ធ្វើភ្លៀងរាប់ឆ្នាំក្នុងនាមជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនច្រកទ្វារទ្វេភាគីជាយឃ្លាំង ទំនងជាមានលោក អ៊ូរ សុប៊ុណ្ណា ស្នងការខេត្តក្រចេះជាខ្នងបង្អែក និងជាគ្រឹះដ៍រឹងមាំហើយមើលទៅទើបនៅតែអាចកាន់តំណែងបានយូរ បើទោះបីជាធ្លាប់មានរឿងអាស្រូវច្រើនលើកច្រើនសារ ក៏ប៉ុន្តែពុំទាន់ឃើញមានចំណាត់ការផ្លូវច្បាប់ ឬធ្វើការវះកាត់ណាមួយ ពីលោកស្នងការខេត្តក្រចេះឡើយ។
ជាក់ស្ដែងកាលពីវេលាយប់រំលងអាធ្រាត្រទៀបភ្លឺថ្ងៃទី៧ ខែមីនាឆ្នាំ២០២៤ ក្រុមអ្នកឃ្លាំមើលបទល្មើសឆ្លងដែនបានឃើញមន្ត្រីក្រោមឱវាទរបស់លោក អៀម សុខលីមចងអង្រឹងដេកនៅនឹងមុខបារ៉ាស់ អើតកមើលឡានកែច្នៃរបស់ចែវី ដឹកធ្យូងសង្យ័យមានបង្កប់ឈើខុសច្បាប់ផងនោះ បើកស្ទើរកិនក្បាលលោកមន្ត្រីឆ្លងដែនទាំងយប់រំលងអាធ្រាត្រដោយគ្មានការំខានសោះឡើយ។ ទង្វើបែបនេះ ជាស្តែងណាស់ជាការប្រមាថយ៉ាងធ្ងន់ធ្ងរដល់បទបញ្ជារបស់លោក អ៊ូរ សុប៉ុណ្ណា ស្នងការនគរបាលខេត្តក្រចេះ ដែលបានដាក់បទបញ្ជាយ៉ាងកំហិត ដល់នគរបាលការពារព្រំដែនតាមបណ្តាប៉ុស្តិ៍ច្រកទ្វារព្រំដែនក្នុងខេត្តក្រចេះទាំងអស់ មិនឲ្យមានបទល្មើគ្រប់ប្រភេទឆ្លងដែនឡើយ។ក៏ប៉ុន្តែ បទបញ្ជារបស់លោកស្នងការ បានត្រឹមតែជាបទចម្រៀងយ៉ាងពីរោះរណ្តំ សណ្តំចិត្តលោក អៀម សុខលីម មេប៉ុស្តិ៍នគរបាលការពារព្រំដែនជាយឃ្លាំង ឲ្យលង់លក់ភ្លេចខ្លួនមិនអនុវត្តន៍បទបញ្ជា ព្រោះតែអំពើញៀនញ៉ាម វង្វេងវង្វាន់នឹងផលប្រយោជន៍ផ្ទាល់ខ្លួន។
ក្រុមអ្នកឃ្លាំមើលបទល្មើសឆ្លងដែន កំពុងរង់ចាំមើលវាសនាលោក អៀម សុខលី មេប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីជាយឃ្លាំង នឹងទៅជាយ៉ាងណា នៅពេលលោកស្នងការខេត្តក្រចេះអនុវត្តន៍ច្បាប់ពិត ដូចក្រសួងមហាផ្ទៃកំពុងអនុវត្តន៍ច្បាប់វះកាត់ លើមន្ត្រីខិលខូចរំលោភអំណាច ក្នុងអាណត្តិទី៧នេះ៕
No comments:
Post a Comment