សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ឈ្មួញវៀតណាមបានការអនុញ្ញាតពីសមត្ថកិច្ចខ្មែរនៅតំបន់កន្ទុយនាគ ចូលអាផ្ដួលដើមសំរង ដើម្បីយកផ្លែ

ដោយ :www.phally-news.com


គេរាយការណ៍ថា ដើមសំរងរាប់រយពាន់ដើម នៅតំបន់កន្ទុយនាគក្នុងខេត្តរតនគិរី កំពុងប្រឈមនឹងហានិភ័យដោយការកាប់បំផ្លាញដោយជនជាតិវៀតណាម និងជន ជាតិខ្មែរដើម្បីយកផ្លែលក់ឲ្យពួកឈ្មួញ នៅវៀតណាម ស្របពេលដែលអាជ្ញាធរ ហាក់ដូចជាមិនយកចិត្តទុក ដាក់ និងមិនចាប់អារម្មណ៍ចំពោះមហន្តរាយនេះឡើយ។ ក្រុមអ្នកស្វែងរកផ្លែសំរង ដូចជាហាក់ដូចជាមិនបានគិត វែងឆ្ងាយ ចំពោះអនាគត នៃដើមសំរងដែលជាឆ្នាំងបាយតាមរដូវកាលរបស់ខ្លួននោះឡើយ។ ឈ្មួញវៀតណាមម៉ៅដើមសំរងលើផ្ទៃដីគិតជាហិចតា ពីសមត្ថកិច្ចខ្មែរនៅច្រកព្រំដែន ហើយដាក់គ្រឿងចក្រមកអារផ្ដួលដើមសំរងដើម្បីប្រមូលផ្លែ។

ប្រភពព័ត៌មានបានរាយការណ៍ថា ដើមសំរងនៅក្នុងព្រៃសហគមន៍ និងតំបន់កន្ទុយនាគស្ថិតក្នុងស្រុកចំនួន៣គឺស្រុកវ៉ើនសៃ,ស្រុកតាវែងនិងស្រុកអណ្តូងមាស នៃខេត្ត រតនគិរី រងការកាប់បំផ្លាញរើសយកផ្លែលក់ឲ្យក្រុមឈ្មួញវៀតណាម,ខណៈអាជ្ញាធរខេត្ត, មន្ត្រីជំនាញ,សមត្ថកិច្ចពាក់ព័ន្ធគ្មានវិធានការទប់ស្កាត់។ នេះគឺជាការបញ្ជាក់ឲ្យ ឃើញថា គ្មានអ្នកទទួលខុសត្រូវចំពោះមហន្តរាយនេះទេ។ បើទោះបីគេដឹងថា សកម្មភាពកាប់ដើមសំរងនេះគួរតែមន្ទីរកសិកម្មនិងមន្ទីរបរិស្ថាន ចាត់វិធានការឲ្យមាន ប្រសិទ្ធភាពបំផុតដើម្បីរក្សាធនធានធម្មជាតិដ៏កម្រនេះ។ ប្រភពបន្តថា សកម្មភាពកាប់ដើមសំរង មានទាំងឈ្មួញជនជាតិវៀតណាម និងប្រជាពលរដ្ឋខ្មែរដែលកាប់ផ្ដួលដើម្បីយកផ្លែ។

ប្រភពបានឱ្យដឹងថា សមត្ថកិច្ចខ្មែរនៅតាមច្រកព្រំដែនជាអ្នកអនុញ្ញាតឲ្យឈ្មួញវៀតណាម ចូលកាប់ដើមសំរងនៅក្នុងតំបន់កន្ទុយនាគ ដោយគេគិតទៅលើទំហំផ្ទៃដីជាហិចតាហើយម៉ៅទៅឲ្យឈ្មួញវៀតណាមចូលប្រមូលផលតែម្ដង។ ឈ្មួញវៀតណាមដាក់គ្រឿងចក្រចូលមកអារផ្ដួលដើមសំរងដើម្បីប្រមូលផល ហើយដឹកផ្លែសំរងទាំងតោនៗដែលក្នុង១ថ្ងៃៗរាប់រយតោន តាមរថយន្តធំៗចេញទៅប្រទេសវៀតណាម។ ប្រភពបន្ថែមថា ផ្លែសំរងឆ្នាំនេះទទួលបានផលល្អនិងមានតម្លៃខ្ពស់ជាងបណ្ដាឆ្នាំមុនៗ។ ឈ្មួញវៀតណាមអាផ្ដួលដើមសំរង តាមគោល ដៅដែលគេបានម៉ៅ រីឯប្រជាពលរដ្ឋខ្មែរ មិនហ៊ានចូលទៅតំបន់ដែលវៀតណាម ម៉ៅពីសមត្ថកិច្ចខ្មែរនោះទេ ប៉ុន្តែបានដើរកាប់ផ្ដួលដើមសំរង នៅទីឆ្ងាយៗដែលសមត្ថកិច្ចមិនបានម៉ៅឲ្យជនជាតិវៀតណាម។

ប្រភពរាយការណ៍ថា ផ្លែសំរងដែលបានផលថ្មីៗលក់ក្នុងតម្លៃ១គីឡូក្រាម៨ម៉ឺនរៀលឬ២០ដុល្លារ។ បច្ចុប្បន្ននេះតម្លៃផ្លែសំរងលេខ១ចុះមកនៅត្រឹម៥ម៉ឺនរៀលនិងលេខ ២តម្លៃ២៥០០០ក្នុង១គីឡូក្រាម។ ក្នុង១ថ្ងៃៗផ្លែសំរងរាប់រយ,រាប់ពាន់តោនត្រូវបានដឹកឆ្លងទៅប្រទេសវៀតណាម ដោយមិនដឹងថា តើវាបានផ្ដល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិប៉ុន្មាននោះទេ។

សមត្ថកិច្ចចម្រុះនៅតាមច្រកព្រំដែនមានដូចជា កម្លាំងនគរបាល,កងរាជអាវុធហត្ថ,យោធានិងបរិស្ថាន...ជាអ្នកអនុញ្ញាតឲ្យឈ្មោះវៀតណាមចូលដីខ្មែរដើម្បីកាប់ផ្ដួលដើមសំរងនៅលើផ្ទៃដីរាប់រយហិចតាទាំងនោះ។ គេថា គ្មានបានផលប្រយោជន៍លុយកាក់សម្រាប់ចូលហឹបជាតិនោះឡើយ ផ្ទុយទៅវិញវាត្រឹមតែជាផលប្រយោជន៍របស់ពួកមន្ត្រីនៅច្រកព្រំដែនតែប៉ុណ្ណោះ។ អាជ្ញាធរខេត្ត រតនគិរីហាក់ដូចជាមិនដឹងមិនឮឬមើលស្រាចំពោះផល ប្រយោជន៍ធនធានធម្មជាតិមួយនេះ។ តើករណីនេះចៅ ហ្វាយខេត្តរតនគិរីលោកញ៉ែម សំអឿន បានជ្រាបដែរឬទេ?ឬក៏ជ្រាបហើយតែ..៕









No comments