សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ឈ្នះក្តីតាមផ្លូវច្បាប់ ហើយសាលាដំបូងចេញដីការឲ្យចាប់ខ្លួនជនជាប់ចោទ ប៉ុន្តែនៅតែមិនអាចធ្វើបាន

ដោយ :www.phally-news.com


រាជធានីភ្នំពេញ÷ រឿងក្តីក្តាំករណីឆបោកមួយត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម នៅខែកញ្ញា ឆ្នាំ២០២៣ ប៉ុន្តែរហូតមកដល់ពេលនេះ ជនជាប់ចោទនៅមានសេរីភាពហើយសំណងក៏មិនទាន់បានផ្ដល់ជូនជនរងគ្រោះនៅ ឡើយ។ ករណីនេះជនរងគ្រោះ ទទូចឲ្យសមត្ថកិច្ចនិងស្ថាប័នពាក់ព័ន្ធជំរុញល្បឿន នៃការអនុវត្តច្បាប់ឲ្យបានឆាប់រហ័សផង។


គួរបញ្ជាក់ថា សាលក្រមកំបាំងមុខលេខ២៦៦៩ឡ ចុះថ្ងៃទី 20-9-2023 របស់សាលាដំបូងរាជធានីភ្នំពេញបានសម្រេច
១-ផ្ដន្ទាទោសជនជាប់ចោទ

១_១.ឈ្មោះសោម វណ្ណៈ ភេទ ប្រុស អាយុ៤២ឆ្នាំ ជន ជាតិខ្មែរ,សញ្ជាតិខ្មែរ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ។
ពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានប្រព្រឹត្តទៅ នៅរាជធានីភ្នំពេញកាលពីថ្ងៃទី 4 ខែមេសា ឆ្នាំ 2022 បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា377 និងមាត្រា 378 នៃក្រមព្រហ្មទណ្ឌនិងមាត្រា 231 ច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

១-២.ឈ្មោះញ៉ិល សៀង ភេទ ប្រុស អាយុ៥០ឆ្នាំ ជន ជាតិខ្មែរ សញ្ជាតិខ្មែរដាក់ពន្ធនាគាររយៈពេល១ឆ្នាំ។ ពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ជួយដូរបានប្រព្រឹត្តនូវរាជធានីភ្នំពេញកាលពីថ្ងៃទី 4 ខែមេសាឆ្នាំ 2022 ជាបទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាបទោសតាមមាត្រា 377 និងមាត្រា 378 នៃក្រមព្រហ្មទណ្ឌនិងមាត្រា 231 នៅច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាននិងប្រតិបត្តិការទូទាត់សងប្រាក់។

២-បង្គាប់ឲ្យជនជាប់ចោទឈ្មោះសោម វណ្ណៈ និងញ៉ិល សៀង សងប្រាក់កក់ចំនួន៧ម៉ឺនដុល្លារអាមេរិក និងសំណងការខូចខាតចំនួន៤លានរៀល ឲ្យទៅដើម បណ្ដឹង រដ្ឋប្បវេណីឈ្មោះដិ សុវត្ថិ និងសុន ស៊ីន។ ការទាមទារលើសពីនេះត្រូវបានបដិសេធ។

គួរបញ្ជាក់ថា សាលក្រមជំនុំជម្រះជាសាធារណៈនៅថ្ងៃ
ទី១១ខែកញ្ញាឆ្នាំ២០២៣ និងប្រកាសជាសាធារណៈនៅថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៣ ចំពោះមុខដើមបណ្ដឹងរដ្ឋប្បវេណី ឈ្មោះដិ សុវត្ថិ និងសុន ស៊ីន និងអាថ៌កំបាំងមុខជនជាប់ចោទឈ្មោះសោម វណ្ណៈ និងញ៉ិល សៀង។

គួរបញ្ជាក់ដែរថា ជនជាប់ចោទឈ្មោះសោម វណ្ណៈ និងញ៉ិល សៀង អះអាងថាពួកខ្លួនមានចំការដើមអាកាស្យា ដើម្បីលក់នៅឯខេត្តព្រះសីហនុ។ ភាគីដើមបណ្តឹងបានព្រមធ្វើកិច្ចសន្យាដើម្បីទិញដើមអាកាស្យានោះតាមរយៈការកក់ប្រាក់ចំនួន៧ម៉ឺនដុល្លារ។ នៅពេលបានប្រាក់ជន ជាប់ចោទមិនបានបំពេញតាមការសន្យានោះទេ ដូច្នេះដើមបណ្តឹងក៏បានទារប្រាក់មកវិញ។ ភាគីជនជាប់ ចោទបានសងប្រាក់តាមរយៈមូលប្បទានប័ត្រ ប៉ុន្តែនៅ ពេលដែលភាគីដើមបណ្ដឹងទៅបើកប្រាក់ ទើបដឹងថាមូលប្បទានបត្រនោះមិនមានសាច់ប្រាក់នោះទេ។

ករណីនេះក្លាយជារឿងឆបោកក្តីក្តី នៅឯសាលាដំបូងរហូតមានការប្រកាសសាលក្រម ដោយតុលាការតម្រូវ ឲ្យភាគីជាប់ចោទសងប្រាក់ទៅដើមបណ្ដឹង...រហូតដល់សាលាដំបូងចេញដីកាឲ្យចាប់ខ្លួន ជនជាប់ចោទទាំងពីរខាងលើនោះផង។ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រាក់ក៏មិនទាន់បានហើយជនជាប់ចោទ ក៏មិនទាន់ចាប់ខ្លួនបាននៅឡើយដែរ៕

























No comments