សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ គេហទំព័រគេហទំព័រ www.phally-news.com / មានផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ចាងហ្វាងការផ្សាយ: លោក លីម ផល្លី ទីស្នាក់ការ ភូមិអូរតាគាំ 1 សង្កាត់ ទួលតាឯកក្រុងនិងខេត្តបាត់ដំបង / ទំនាក់ទំនង Tele: 095441817

Breaking News

ចប់ហើយ ! អាជ្ញាធរខេត្តកំពង់ចាមបញ្ចប់វិធានការរដ្ឋបាលស្តីពីការកកាយថ្មចេញពីផ្ទៃទន្លេមេគង្គ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ដោយគ្មានអ្នកទទួលទោស

ដោយ :www.phally-news.com


ខេត្តកំពង់ចាម÷ រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបិទបញ្ចប់វិធានការរដ្ឋបាលស្តីពីការកកាយថ្មចេញពីផ្ទៃទន្លេ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ តាមរយៈសេចក្តីប្រកាសនេះ គឺមិនមានអ្នក ណាត្រូវបានទទួលទោស នៅគ្រាដែលក្រសួងធនធាន ទឹកបានពញ្ញាក់អារម្មណ៍ថា ទង្វើនោះគឺផ្ទុយនឹងច្បាប់ដែលមានចែង។ ចៅហ្វាយខេត្តកំពង់ចាមធ្លាប់បានរំលឹកថា សំណុំរឿងចាក់ដីចាក់ថ្មលុបទន្លេមេគង្គនេះនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្ត។ ពេលនេះសាលាដំបូងខេត្តកំពង់ចាម ក៏មិនឃើញមានចំណាត់ការយ៉ាងណាលើជនប្រព្រឹត្តល្មើសច្បាប់ប្រទេសជាតិនេះដែរ។

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ចាប់ពីថ្ងៃដែលរដ្ឋបាលខេត្ត បានដាក់ចេញនូវវិធានការរដ្ឋបាលជាបន្ត បន្ទាប់ឲ្យម្ចាស់ដីធ្វើការកកាយថ្មចេញពីទន្លេវិញនោះ គឺរដ្ឋបាលខេត្តបានចាត់ចែង ដឹកនាំ រៀបចំ និងតាមដានជាប់ជាប្រចាំ តាមរយៈការចុះទៅដល់ទីតាំងផ្ទាល់ផង និងតាមដានរបាយការណ៍អនុវត្តរបស់ភាគី ម្ចាស់ដីផងដែរ។ រដ្ឋបាលខេត្តបានបន្តថាចំពោះដំណើរការកកាយថ្មយកចេញវិញនេះ ចាប់ផ្តើមពីថ្ងៃទី ២៥-កុម្ភៈ- ២០២៤ រហូតដល់ថ្ងៃទី ១២-មីនា-២០២៤ មានរយៈពេល ១៧ ថ្ងៃ (លឿនជាងវិធានការដែលទុកពេលឲ្យ ៧០ថ្ងៃ) មន្ត្រីជំនាញ និងភាគីម្ចាស់ដីបានរាយការណ៍ថា ការកកាយថ្មយកចេញត្រូវបានធ្វើរួចរាល់ ចប់ការងារទាំងស្រុង និងស្នើសុំការចុះត្រួតពិនិត្យ។

ដើម្បីមានភាពច្បាស់លាស់ រដ្ឋបាលខេត្ត បានស្នើសុំកិច្ច សហការជាមួយនឹងក្រសួងធនធានទឹក និង ឧត្តុនិយម ហើយក្រសួងបានបញ្ជូនមន្ត្រីជំនាញ និងឧបករណ៍បច្ចេកទេសថតវាស់ស្ទង់ផ្ទៃបាតទន្លេ នៅទីតាំងផ្ទាល់ ចំនួន ២លើក ៖ លើកទី១ រកឃើញថានៅសេសសល់ថ្ម និងឲ្យកកាយយកចេញបន្តទៀត ហើយភាគីម្ចាស់ដីបានធកកាយយកថ្មចេញបាន ៣ប៉ុងតុងបន្ថែមទៀត។លើកទី២ នៅ ថ្ងៃទី ២៣-មីនា-២០២៤ មន្ត្រីជំនាញបានបន្តចុះដល់ទីតាំងផ្ទាល់ និងបានប្រើឧបករណ៍ថតវាស់ស្ទង់ផ្ទៃបាតទន្លេ និងបានបញ្ជាក់ថា ទីតាំងថ្មទាំង អស់ ត្រូវបានកកាយយកថ្មចេញរួចរាល់អស់ហើយ។

គួរបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសភ្លាមៗក្រោយល្បីល្បាញតាមបណ្ដាញសង្គមអំពីករណីចាក់ដីចាក់ថ្មចូលទន្លេមេគង្គ ដើម្បីវាតពង្រីកផ្ទៃដី របស់ឧកញ៉ាទន់ ឆៃអ៊ាង ថាជាអំពើល្មើសច្បាប់របស់ប្រទេសដែលមានចែង។ ប៉ុន្តែយ៉ាងណាក៏ដោយមន្ទីរធនធានទឹកខេត្តកំពង់ចាមទំនងជាចាញ់ដៃឧកញ៉ាទន់ ឆៃអ៊ាងនោះទៅហើយ។ ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសឆ្ងល់ថា ហេតុអ្វីបានជាច្បាប់មិនត្រូវបានអនុវត្តហើយលោតរំលងចំពោះករណីមួយនេះ។

ភ្លាមៗក្រោយករណីចាក់ដីលុបទន្លេមេគង្គដ៏រំជើបរំជួលនេះលោក សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាមមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តមិនបានព្រងើយ កន្តើយចំពោះរឿងសកម្មភាពចាក់ថ្ម ដោយខុសច្បាប់ចូលទន្លេនេះទេគឺបង្កសំណុំរឿង។ រហូតមកដល់ពេល នេះមិនដឹងថា តើសាលាដំបូងខេត្តកំពង់ចាមចាត់វិធាន ការផ្លូវច្បាប់ចំពោះឧកញ៉ាទន់ ឆៃអ៊ាង ដល់ណាហើយនោះទេ។ ដល់ត្រឹមណាហើយ គួរតែប្រកាសឲ្យរាស្ត្រខ្មែរក្នុង និងក្រៅប្រទេស បានដឹងផង៕











No comments